ទ្រព្យឡើងខ្លាំងទប់មិនជាប់ ឥឡូវឡើងលើមហាសេដ្ឋី Bill Gates បាត់!
- 2020-11-24 07:45:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រព្យឡើងខ្លាំងទប់មិនជាប់ ឥឡូវឡើងលើមហាសេដ្ឋី Bill Gates បាត់!
ចន្លោះមិនឃើញ
បើផ្អែកតាមតួលេខរបស់ Bloomberg បានបង្ហាញឲ្យឃើញថាទ្រព្យសម្បត្តិរបស់លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បានឡើងដល់ ១២៧,៩ពាន់លានដុល្លារហើយ ដែលបានក្លាយជាបុគ្គលមានជាងគេក្នុងលោកលំដាប់ទីពីរគិតត្រឹមបច្ចុប្បន្ន អាចនាំមុខមហាសេដ្ឋី Bill Gates ដែលធ្លាក់ទៅលេខ៣ (១២៧,៧ពាន់លានដុល្លារ)។
ក្នុងឆ្នាំ ២០២០ នេះ តម្លៃភាគហ៊ុនរបស់ Tesla មានការកើនឡើងឥតឈប់ឈរ ដែលបានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Elon Musk មានការកើនឡើងរហូតដល់ ១០០,៣ពាន់លានដុល្លារ គិតតែក្នុងឆ្នាំ ២០២០ នេះ។ គួរដឹងថាកាលពីខែមករា លោក Elon Musk ស្ថិតនៅតំណែងលេខ ៣៥ នៅឡើយ ក្នុងបញ្ជីបុគ្គលមានទ្រព្យច្រើនជាងគេក្នុងលោករបស់ Bloomberg។
គួរដឹងថានេះជាលើកទីពីរហើយដែលមហាសេដ្ឋី Bill Gates ធ្លាក់ក្រោមចំណាត់ថ្នាក់លេខពីរ ក្នុងប្រវត្តិសាស្ត្រ ៨ឆ្នាំ របស់បញ្ជី Bloomberg។ លោក Bill Gates ធ្លាប់កាន់កាប់តំណែងកំពូលលេខ១ ជាច្រើនឆ្នាំ រហូតដល់ឆ្នាំ ២០១៧ ដែលត្រូវទាញទម្លាក់ដោយលោក Jeff Bezos ស្ថាបនិក Amazon៕