Jose អបអរសាទរ Arteta ដឹកនាំក្រុម Arsenal បានល្អ
- 2020-12-07 04:26:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jose អបអរសាទរ Arteta ដឹកនាំក្រុម Arsenal បានល្អ
ចន្លោះមិនឃើញ
លោក Jose Mourinho បាននិយាយអបអរសាទរដល់លោក Arteta ដែលបានដឹកនាំក្រុមយ៉ាងល្អ ក្នុងការប្រកួតទល់ក្រុម Spurs កាលពីយប់មិញនេះ។
មាន់ខ្នាយមាស Spurs បានយកឈ្នះលើក្រុម Arsenal បានក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ Premier League នៅយប់មិញនេះ។ ទទួលបាន៣ពិន្ទុបន្ថែមនេះ បានធ្វើឱ្យក្រុមរបស់លោក Jose Mourinho បានឡើងទៅឈរនៅកំពូលតារាងវិញហើយ ដោយមានគ្រាប់បាល់ចំណេញលើសក្រុមគូប្រជែង Liverpool ។
ក្រោយពីចប់ការប្រកួតទៅ លោក Jose បាននិយាយសរសើរដល់លោក Arteta ថាបានដឹកនាំក្រុមកាំភ្លើងធំបានល្អសម្រាប់ការប្រកួតនៅយប់មិញ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបន្ដទៀតថា Arteta មានបច្ចេកទេសនិងយុទ្ធសាស្ត្រល្អនៅយប់មិញ ដែលផ្ដល់ផលលំបាកច្រើនដល់ក្រុម Spurs ។ តែយ៉ាងណា បញ្ហាដែលផ្ដល់នោះ គឺក្រុម Spurs អាចដោះស្រាយបាន៕