ចេះច្រៀងបទ "Happy Birthday" ដូចនេះ​ក៏ត្រូវ​ដឹងដើមកំណើតវាដែរ

  • 2020-12-14 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ «Happy Birthday To You» ឬ​ «Happy Birthday» គឺជា​បទ​ចម្រៀង​ច្រៀងអបអរ​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ថ្ងៃខួប​កំណើត​របស់​គេ។

យោង​តាម Guinness World Records ឆ្នាំ ១៩៩៨ បាន​បញ្ជាក់​ថា​បទ​នេះ​ជា​បទ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​ស្គាល់​ច្បាស់បំផុត​ ជាភាសាអង់គ្លេស ។

ជាក់ស្ដែង​បទ «Happy Birthday To You» ត្រូវ​បាន​បក​ប្រែ​លើសពី ២០ភាសាខុសគ្នា ឯ Melody បទ​នេះ​វិញ​ គឹ​ចេញ​ពីបទ «Good Morning To All» ដែល​ជា​ស្នាដៃ​បង្កើត​បទ​ភ្លេង​របស់​បង​ប្អូន​ស្រី​ជនជាតិ​អាមេរិក​ ២​នាក់គឺ Patty Hill និង​ Mildred J.Hill កាល​ពី​ឆ្នាំ ១៨៩៣។

តាម​ការ​បង្ហាញ​របស់​វិបសាយ​ Wikipedia បាន​ឲ្យដឹង​ថា​ Patty គឺ​ជាអ្នក​គ្រូនាយិកាសាលាមត្តេយ្យម្នាក់​ក្នុង​ទីក្រុង Louisville រដ្ឋ Kentucky ​ដែល​បាន​បង្កើត​កម្មវិធីសិក្សាជា​ច្រើន​ដល់​កុមារៗ​នៅ Little Loomhouse។ ចំណែក​បងប្អូន​ស្រីរបស់​នាង​ម្នាក់ទៀត​គឺ​ Mildred គឺ​ជា​អ្នក​លេង​ព្យ៉ាណូ និង​ជា​អ្នក​និពន្ធ​បទភ្លេងទៀត។

បងប្អូន​គេ​ទាំង​ ២​នាក់​នេះ​ បាន​យក​បទ​ «Good Morning To All» សម្រាប់ឲ្យ​ក្មេង​តូចៗច្រៀង​បាន​ស្រួល មិនពិបាក។ ប៉ុន្តែក្រោយ​មក​ការរួម​បញ្ចូលគ្នាទាំងបទភ្លេង និង​បារ៉ូល​ចម្រៀងក្នុង​បទ​ «Happy Birthday To You» និងបង្ហាញ​ខ្លួនជាមួយគ្នាលើក​ដំបូង​ក្នុង​ឆ្នាំ ១៩១២៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី