Jiro ចាប់គូ «KrisHanTao» និងចង់សម្ដែង​រឿងតួឯកប្រុសសុទ្ធជាមួយមនុស្ស ២នាក់

  • 2020-12-16 03:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jiro Wang គឺជាតារា​របស់​កម្មវិធី​ "Shine! Super Brothers" ដែល​ចាប់​ផ្ដើម​ល្បី​ឈ្មោះកាន់​តែ​ខ្លាំង​ ពេល​បង្ហាញ​មុខ​ក្នុងភាគទី២។

ថ្មីៗ Jiro Wang បាន​ផ្ដល់​បទសម្ភាស​ជាមួយ​នឹង​ Tan Zhi ដោយ​បាន​ឆ្លើយ​នូវ​សំណួរ​ជា​ច្រើន​ដែល​ក្រុម​ការងារ​សារព័ត៌មាន​នេះរៀបចំរួច។ ប៉ុន្តែ​ក្នុង​សំណួរ​ទាំង អស់​នោះ​ មាន​មួយ​ដែល​បង្ហាញ​ពី​ជម្រើស​របស់​តារា​ប្រុសរូបនេះ​ថា​ ចង់​ឲ្យ​អ្នក​ណាសម្ដែង​ជាមួយអ្នកណាក្នុង​រឿងដែល​មានតែតួឯកប្រុស​។

ចម្លើយ​គឺ​ពិត​ជា​ភ្ញាក់​ផ្អើល នោះ​គឺ​អ្នក​ដែល​ Jiro ​ជ្រើស​មាន​ Kris Wu, Luhan និង​ Huang Zitao។ បន្ថែម​ពីលើ​នោះ​ Jiro ក៏​បាន​និយាយ​ដែរ​ថា​ រាល់ពេល​ឃើញ​ អ្នក​ទាំង ៣​លេង​សើច​ជាមួយ​គ្នា និង​ស្និទ្ធ​ស្នាល​គ្នា​ខ្លាំង​ លោកពិត​ជា​សប្បាយ​ចិត្ត​ ក៏ដូចជា​រំភើប​នឹង​មិត្តភាព​ពួកគេ​ណាស់ ហើយបើ ពួកគេ​សម្ដែង​ជា​តួប្រុស​ជាមួយគ្នាមិនដឹង​ល្អយ៉ាងណា។

ចំណែក​លោក​ខ្លួនឯង បើ​មាន​គេ​ហៅ​ឲ្យ​ថត​រឿង​បែប​នេះ លោក​ចង់​សម្ដែង​ជាមួយ​នឹង​ Yu Menglong និង​ Ding Zeren ដែល​ជា​តារាក្នុង​កម្មវិធី​ "Shine! Super Brothers"​ ជាមួយលោកដែរ៕

ប្រភព៖ 38jiejie

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម