មិនបាច់ហាត់ប្រាណហើយក៏មិនបាច់តម គ្រាន់តែចៀសអាហារ៧មុខនេះ ស្រកគីឡូយ៉ាងជោគជ័យ

  • 2021-01-08 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​មនុស្ស​ស្រី ​ការ​សម្រក​គីឡូ​ទាម​ទារ​ឲ្យ​ប្រឹង​ប្រែង និង​ប្រើ​រយៈ​ពេល​យូរ​ផង​ដែរ។ ​ដោយសារ​តែ​រវល់​នឹង​ការងារ​ផង ​ការ​​សិក្សា​ផង ​​នារី​ជា​ច្រើន​​រអ៊ូ​រទាំ​រឿង​មិន​សូវ​មាន​ពេល​ហាត់​ប្រាណ។ ​បើ​តាម​​អ្នក​ជំនាញ​ផ្នែក​ចំណី​​អាហារ​ពី​ប្រទេស​អាមេរិក ​ប្រសិន​បើ​អ្នក​ចៀស​ឆ្ងាយ​ពី​ក្រុម​អា​ហារ​ទាំង​៨​មុខ​នេះ ​អ្នក​អាច​ស្រក​គីឡូ​បាន​ដោយ​មិន​បាច់​​ហាត់​ប្រាណ ​ឬ​តម​អាហារ​ច្រើន​ឡើយ។

១. កាហ្វេ

មនុស្ស​ជា​ច្រើន​​យល់​ថា ​​​កាហ្វេ​អាច​ជួយ​សម្រក​ទម្ងន់​បាន។ ​យ៉ាង​ណា​ក៏​ដោយ ​វា​អាច​ត្រូវ​ខ្លះ​ប៉ុណ្ណោះ ​ព្រោះ​វា​ជួយ​មិន​​ឲ្យ​សូវ​ឃ្លាន និង​ដុត​បំផ្លាញ​ជា​តិ​ខ្លាញ់ តែ​​លទ្ធភាព​ទាំង​នេះ​វា​​ត្រឹម​រយៈ​​ពេល​ខ្លី​ប៉ុណ្ណោះ។ ​​នៅ​ពេល​អ្នក​វិល​មក​របប​អាហារ​ធម្មតា​វិញ ​គីឡូ​របស់​អ្នក​នឹង​ឡើង​ធម្មតា​​ដូច​គ្នា។ ​លើស​ពី​នេះ ​ជាតិ​កាហ្វេ​អ៊ីន​បាន​ដាក់​សម្ពាធ​ទៅ​លើ​ក្រពេញ Adrenal ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​គ្រប់​គ្រង​ការ​រំលាយ​អាហារ​ខ្លាញ់ និង​​ប៉ះ​ពាល់​ដល់​ការ​រំលាយ​អាហារ។ ​ហេតុ​នេះ ​បើ​អ្នក​នៅ​តែ​ញៀន​កាហ្វេ ​អ្នក​គ្មាន​ផ្លូវ​អាច​ស្រក​គីឡូ​បាន​ជោគ​ជ័យ​ឡើយ។

២. អាហារ​​ច្នៃ​ពី​សណ្តែក​សៀង

​​គ្រឿង​បរិភោគ​ដូច​​ជា ​ទឹក​សណ្តែក ​តៅ​ហ៊ូ … ​សុទ្ធ​តែ​ផ្ទុក​ដោយ​សារ​ធាតុ Phytoestrogens ​ដែល​កាត់​បន្ថយ​ដល់​ការ​រំលាយ​អាហារ​និង​បង្កើន​ខ្លាញ់​ពោះ​។ ​ដូច្នេះ​ បើ​ចង់​សម្រក​គីឡូ​មែន ​ត្រូវ​​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​ច្នៃ​ពី​សណ្តែក​សៀង។

៣. ​ពោត

ទោះ​បី​ជា​ផ្លែ​ពោត​មាន​ជាតិ​កាក​សសៃ​ក៏​ដោយ ​តែ​ផ្លែ​ពោត​​សម្បូរ​ដោយ​កាឡូរី​ដែល​ចេញ​​ពី​ស្ករ ​ហើយ​ធម្មតា​ជា​ប្រភេទ​​​គ្លុយ​កូស ​​ងាយ​បណ្តាល​ឲ្យជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។

៤. Cheese

Cheese ​ផ្ទុក​ដោយ​បរិមាណ​ជាតិ​ស្ករ​ខ្ពស់ ​ជាតិ​ខ្លាញ់ ​និង​ប្រូតេអ៊ីន ​ដែល​​ប៉ះ​ពាល់​ដល់​ការ​រំលាយ​អាហារ​​របស់​រាង​កាយ។ ​នៅ​ពេល​អ្នក​ញ៉ាំ Cheese ​​ជាតិ Lactose ​ស្រូប​យ៉ាង​លឿន​ចូល​ក្នុង​រាង​កាយ ហើយ​ភាគ​រយ​នៃ​បរិមាណ​​ខ្លាញ់​សត្វ​ក្នុង Cheese ​ក៏​ខ្ពស់​ជាង​អាហារ​ដទៃ​ដែរ។

​៥. ​​អាហារ​ធ្វើ​ពី​ម្សៅ

ម្សៅ​ស្រូវ​​សាលី​ អាច​រក្សា​ជាតិ​ទឹក​និង​ឧស្ម័ន​នៅ​ក្នុង​រាង​កាយ​មនុស្ស​បាន។ ​លើស​​ពី​នេះ ​ស្រូវ​សាលី​ក៏​ផ្ទុក​ជាតិ Gluten ​ដែល​ធ្វើ​ឲ្យ​រាង​កាយ​ពិបាក​រំលាយ​និង​​កាត់​បន្ថយ​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម។

៦. ​គ្រឿង​ស្រវឹង

នៅ​ពេល​ផឹក​ស្រា ​​មុខ​ងារ​​ថ្លើម​នឹង​ចុះ​អន់​ថយ​ការ​បន្សាប​ជាតិ​ពុល ​មិន​អាច​បំបែក​ ឬ​ប្រើ​ប្រាស់​កាឡូរី ព្រម​ទាំង​សារ​ធាតុ​ចិញ្ចឹម​ភ្លាម​ៗ​នៅ​ក្នុង​អាហារ​បាន​ឡើយ។ ដូច្នេះ ​វា​ធ្វើ​ឲ្យ​​​ការ​រំលាយ​អាហារ​របស់​អ្នក​ចុះ​ខ្សោយ ​និង​បណ្តាល​ឲ្យ​ឡើង​ទម្ងន់​យ៉ាង​ឆាប់​រហ័ស។

៧. ​ដំណាប់​ផ្លែ​ឈើ

​ជា​​ទូ​ទៅ ​ដំណាប់​ផ្លែ​ឈើ​​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ណាស់ ​ដែល​បណ្តាល​ឲ្យ​​រាង​កាយ​ផ្ទុក​ជាតិ​ស្ករ​លើស និង​ឆាប់​ឡើង​​គីឡូ។ ​ដូច្នេះ ​បើ​សិន​ជា​អ្នក​ចង់​​សម្រក​គីឡូ​ឲ្យ​​មាន​ប្រសិទ្ធភាព ​គួរ​តែ​ចេញ​ឆ្ងាយ​ពី​​ដំណាប់​ផ្លែ​ឈើ​៕

ប្រភព៖ emdep   ប្រែ​សម្រួល៖ លឹម សុនា