តំបន់ទាំង ៧ នៅជប៉ុន គ្រោះថ្នាក់បំផុត មនុស្សភាគច្រើនមិនធ្លាប់ដឹង

  • 2021-01-08 06:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន គឺជាប្រទេសដ៏មានសុវត្ថិភាពមួយ ហើយអត្រាបទឧក្រិដ្ឋរបស់វាក៏ទាបខ្លាំងដែរ។ ទោះជាយ៉ាងណាក៏ដោយ ជប៉ុន មានតំបន់មួយចំនួន ដែលអាចផ្តល់គ្រោះថ្នាក់ដល់អ្នកបាន។

តំបន់គ្រោះថ្នាក់បំផុតនៅជប៉ុន ត្រូវបានចែកចេញជា ២ ប្រភេទ គឺ ទី១ តំបន់ភ្លើងក្រហម និង ទី២ តំបន់អាណាធិបតេយ្យ។ តំបន់អាណាធិបតេយ្យ គឺកម្រខ្លាំងណាស់នៅប្រទេសជប៉ុន ប៉ុន្តែវាពិតជាមានមែន។ ចំណែកឯ តំបន់ភ្លើងក្រហមវិញ គឺសម្បូរណាស់។ យ៉ាងណាក៏ដោយ មានតែតំបន់ភ្លើងក្រហមធំៗទេ ដែលទូទៅត្រូវបានគេចាត់ទុកថាគ្រោះថ្នាក់។

ខាងក្រោមនេះគឺជាតំបន់ទាំង ៧ ដែលមានឈ្មោះមិនល្អ និងគ្រោះថ្នាក់ នៅក្នុងប្រទេសជប៉ុន៖

១) តំបន់ភ្លើងក្រហមធំបំផុត Kabukicho ក្នុងទីក្រុងតូក្យូ

២) តំបន់អាណាធិបតេយ្យធំបំផុត Kamagasaki ក្នុងទីក្រុង Osaka

៣) តំបន់ភ្លើងក្រហម Roppongi ក្នុងទីក្រុងតូក្យូ

៤) តំបន់ទេសចរណ៍ Shinsekai ក្នុងទីក្រុង Osaka

៥) តំបន់ភ្លើងក្រហម Susukino ក្នុងទីក្រុង Sapporo

៦) តំបន់ភ្លើងក្រហម Nakasu ក្នុងទីក្រុង Fukuoka

៧) តំបន់អាណាធិបតេយ្យ Ueno ក្នុងទីក្រុងតូក្យូ

ប្រភព៖ japaninsides   ប្រែ​សម្រួល៖ សេង ឡុង