Pep ទល់​នឹង Mourinho ពី​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ស្ដេច​អេស្ប៉ាញ មក​ប៉ះ​វគ្គ Final ពាន​ខារ៉ាបាវ

  • 2021-01-08 10:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola និង​លោក​ Jose Mourinho នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ខារ៉ាបាវ ក្រោយ​ពី​ Manchester City យក​ឈ្នះ United ២-០។

អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ប្រវត្តិ​ស៊ីសាច់​ហុត​ឈាម​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ធ្លាប់​លេង​ទល់​ជាមួយ​គ្នា ២៤ប្រកួត (Pep ឈ្នះ​ ១១ដង Mourinho ឈ្នះ ៧ដង និង​ស្មើ​ ៦ដង)។ ចំណោម​ ២៤ប្រកួត​នេះ សុទ្ធ​តែ​ប្រកួត​សំខាន់ៗ​ដូច​ជា​ប្រកួត​នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League។

យ៉ាងណាក៏ដោយ អ្នក​ទាំង​ពីរ​ជួប​គ្នា​ក្នុង​វគ្គ Final តែ​ម្ដង​គត់​គឺ វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ព្រះមហាក្សត្រ​អេស្ប៉ាញ Copa del Rey។ កាល​នោះ Pep ដឹកនាំ Barcelona ហើយ Mourinho ដឹកនាំ​ Real Madrid ហើយ​អ្នក​ដែល​ឈ្នះ​គឺ Mourinho។

សូម​ជម្រាប​ផង​ដែរ​ថា Pep លេង​ Final ១១ដង ចាញ់​តែ​ម្ដង​គត់ ខណៈ Mourinho លេង​ Final ១៥ដង និង​ចាញ់ ៣ដង៕

ប្រភព៖ The Sun | Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម