ព្រីនស៍ ហេបភីនេស ផ្លាហ្សា ជួយសម្រេច "flag" របស់យុវវ័យនៅភ្នំពេញ ក្នុងឆ្នាំ ២០២១ នេះ!

  • 2021-01-13 03:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ឆ្នាំ ២០២០ បានកន្លងផុតទៅហើយ ឥលូវនេះ ដល់ពេលដែលត្រូវពិនិត្យមើល "flag ដែលបានកំណត់កាលពីដើមឆ្នាំ" ហើយ!

បំណងប្រាថ្នាដែលបានកំណត់ទុកកាលពីឆ្នាំមុន ដូចជា ឡើងប្រាក់ខែ ឡើងតំណែង សន្សំលុយទិញផ្ទះ សម្រកទំងន់ កំដរគ្រួសារ ... តើអ្នកបានសម្រេចអ្វីទាំងនេះហើយឬទេ?

អតីតកាលបានកន្លងផុតទៅ ហើយ "flag" កាលពីឆ្នាំមុនក៏បានរសាត់បាត់តាមខ្យល់ផងដែរ តែថ្ងៃស្អែកនៅតែមានក្តីសង្ឃឹម "flag" ឆ្នាំនេះនឹងសម្រេចជាមិនខាន!

ជាមួយនឹងអាថ៌កំបាំងមានមួយគ្មានពីរនេះ នឹងធ្វើឲ្យលោកអ្នកសម្រេចបាន "flag" ក្នុងឆ្នាំថ្មីនេះមិនខាន!

"flag" 2021 - "ការរាប់អានមិត្ត"

លាចាកពីជីវិតឯកោក្នុងផ្ទះតែម្នាក់ឯង ខិតខំប្រឹងប្រែងធ្វើការរាល់ថ្ងៃ មានតែពេលវេលាចុងសប្តាហ៍ទេទើបជារបស់ខ្លួនឯង ចង់ “ផឹកស៊ី សប្បាយ លេងកម្សាន្ត និងទិញឥវ៉ាន់” តែគ្មានកន្លែងដែលត្រូវទៅ និងគ្មានអ្នកទៅជាមួយមែនទេ?

ព្រីនស៍ ហេបភីនេស ផ្លាហ្សា ផ្តល់នូវភាពទាន់សម័យនៃទីក្រុង ព្រីនស៍ ហេបភីនេស ផ្លាហ្សា ជាមជ្ឈមណ្ឌលពាណិជ្ជកម្មភ្នំពេញ CBD ដែលមានទំហំជាង ៨០ ម៉ឺនម៉ែត្រការ៉េ ដែលរួមបញ្ចូលនូវអាជីវកម្មជាច្រើនប្រភេទ ដូចជាវិថីទំនិញម៉ាកល្បី ផ្សារទំនើបខ្នាតធំ វិថីពាណិជ្ជកម្មតាមមាត់ទន្លេ ទំនិញម៉ាកល្បីលើឆាកអន្តរជាតិ និងអាហារឆ្ងាញ់ៗមកពីជុំវិញពិភពលោក ដែលទាំងនេះនឹងបំពេញនូវរាល់តម្រូវការរបស់លោកអ្នក។

ណាត់មិត្តភក្កិពីរបីនាក់ ដើម្បីញ៉ាំអាហារឆ្ងាញ់ៗ ទិញសម្លៀកបំពាក់ថ្មីៗ និងមើលកុនជាមួយគ្នា ឬអង្គុយញ៉ាំកាហ្វេ និងជជែកគ្នាលេងជាមួយអ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នា ដែលធ្វើឲ្យលោកអ្នកកាន់តែទទួលបានអារម្មណ៍អ៊ូអរនៃទីក្រុង និងលាចាកពីជីវិតឯកោក្នុងផ្ទះតែម្នាក់ឯង។

"flag" 2021 - "ការងារ"

លាចាកពីការទៅធ្វើការមិនទាន់ម៉ោង!

បើកភ្នែកមិនរួច ហើយត្រូវភ្ញាក់ពីសុបិនដោយស្រពិចស្រពិលនៅពេលព្រឹក

"ហ្នា! ម៉ោង ៨:៥០ ហើយ! ខ្ញុំទៅធ្វើការយឺតទៀតហើយ!"

ទៅធ្វើការមិនទាន់ម៉ោងរាល់ថ្ងៃ ហើយដើរចូលការិយាល័យក្រោមក្រសែភ្នែករបស់មេទៀត

ពិតជារឹងខ្លួនណាស់!

ការគ្រប់គ្រងពេលវេលា

ព្រីនស៍ ហេបភីនេស ផ្លាហ្សា អាចជួយអ្នកបាន!

ព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅចំចំណុចប្រសព្វនៃមហាវិថីធំៗទាំងបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីតេជោហ៊ុនសែន ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅមក។

ជាមួយនឹងការស្នាក់នៅទីនេះ លោកអ្នកនឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងគ្រប់គ្រងពេលវេលាទៅធ្វើការបានយ៉ាងមានប្រសិទ្ធភាព

"flag" 2021 - "ការរស់នៅ"

ធ្វើជាមនុស្សម្នាក់ដែលមានរាងស្អាត!

ចង់សម្រកទម្ងន់មែនទេ?

Yoga លំហាត់ប្រាណបែប Aerobic ការហែលទឹក។ វិធីសាស្ត្រហាត់ប្រាណមានច្រើនបែបច្រើនសណ្ឋាន បើអ្នកចង់តែដេកនៅផ្ទះនិងតាមដានរឿងភាគនោះ

Oh no!រយៈពេលមួយឆ្នាំនឹងកន្លងផុតទៅយ៉ាងលឿន

ចុងបញ្ចប់ អ្នកនៅតែមានក្បាលពោះ និងកំភួនជើងធំដូចដំរីដដែល!

សម្រកទំងន់

ព្រីនស៍ ហេបភីនេស ផ្លាហ្សា អាចជួយអ្នកបាន!

មិនចង់ធ្វើដំណើរទៅឆ្ងាយដើម្បីហាត់ប្រាណមែនទេ?

ពិតជាគ្មានបញ្ហា!

ព្រីនស៍ ហេបភីនេស ផ្លាហ្សា មានផ្តល់ជូននូវអាងហែលទឹកធំទូលាយ ក្លឹបហាត់ប្រាណលំដាប់ខ្ពស់ ផ្លូវរត់ហាត់ប្រាណ និងបរិក្ខារហាត់ប្រាណជាច្រើនផ្សេងៗទៀត ដែលបំពេញនូវរាល់តម្រូវការរបស់លោកអ្នក។

"flag" 2021 - "ការវិនិយោគ"

មានផ្ទះជារបស់ខ្លួនឯង! ជីវិតតែងតែប្រឈមមុខនឹងជម្រើសជាច្រើន ការទិញផ្ទះ ក៏ជាជម្រើសមួយដែរ

តើត្រូវទិញផ្ទះដែលល្អបំផុតក្នុងតម្លៃសក្កសមបំផុតបែបណា គឺជាអ្វីដែលអ្នកតែងតែពិចារណា

ទិញផ្ទះដោយងាយស្រួល ព្រីនស៍ ហេបភីនេស ផ្លាហ្សា អាចជួយអ្នកបាន!

អគារខុនដូយុវវ័យលំដាប់អន្តរជាតិដែលមានទំហំចាប់ពី ៣២ ដល់ ២៤៧ ម៉ែត្រការ៉េ ព្រមទាំងមានរាងបួនជ្រុង និងបែរមុខទៅទិសខាងត្បូង សក្តិសមទាំងការរស់នៅជា​លក្ខណៈបុគ្គល ការស្នាក់នៅពីរនាក់ជាមួយមនុស្សជាទីស្រឡាញ់ និងជីវិតគ្រួសារបីនាក់។

អ្វីដែលសំខាន់បំផុតនោះគឺ ព្រីនស៍ ហេបភីនេស ផ្លាហ្សា ផ្តោតសំខាន់លើយុវវ័យក្នុងទីក្រុងភ្នំពេញ ជាមួយនឹងការបង់ដំបូងចាប់ពី ១ម៉ឺនដុល្លារឡើងទៅ ឬបង់ប្រចាំខែចាប់ពី ២៥២ដុល្លារឡើងទៅ លោកអ្នកនឹងក្លាយជាម្ចាស់ខុនដូប្រណីត ដែលមានទីតាំងស្ថិតនៅមហាវិថីព្រះមុនីវង្ស។

"ឆ្នាំនេះ ខ្ញុំនឹងធ្វើខ្លួនឯងឲ្យកាន់តែរីករាយជាងមុន"

"ឆ្នាំនេះ ខ្ញុំនឹងហាត់ប្រាណ និងសម្រកទម្ងន់ឲ្យបានសម្រេច"

"ឆ្នាំនេះ ខ្ញុំនឹងធ្វើដំណើរកម្សាន្តតាមចិត្តចង់" "ឆ្នាំនេះ ខ្ញុំនឹងទិញផ្ទះមួយ ឲ្យខ្លួនឯងនិងគ្រួសាររបស់ខ្ញុំ"

ព្រីនស៍ ហេបភីនេស ផ្លាហ្សា នឹងអាចជួយអ្នកដើម្បីសម្រេច "flag" ទាំងនេះ !

ប្រភេទខុនដូដែលពេញនិយមបំផុត

អត្ថបទពេញនិយម
បិទ