គិរីសួគ៌ បន្ត​យុទ្ធនាការ​ចែករំលែកក្ដីស្រលាញ់ដល់កុមារអូទីហ្សឹម ជាមួយសាយ និងនីកូ នៅសាលារៀនទន្សាយ!

  • 2021-01-16 06:19:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាយ រួមជាមួយ​យុវតីនីកូ និងដាឡែន បាននាំយក​ថវិកា​ប្រមាណជិត ១៥០០០ដុល្លារ ដែលបានពីសប្បុរសជន អំឡុង​ការ​រត់​ ១០០គីឡូម៉ែត្រ​ពីក្រុង​ព្រៃវែង ដល់ក្រុង​តាខ្មៅ កាលពីថ្មីៗនេះ ទៅជូន​អង្គការ​សាលារៀនទន្សាយ ដែលបង្រៀនកុមារអូទីហ្សឹម និងពិការភាព នាព្រឹក​ថ្ងៃទី១៦ ខែមករានេះ នៅ​ក្នុង​សាលាបឋមសិក្សា​ទួលគោក។

នៅក្នុង​កម្មវិធីនោះដែរ ក៏មានការ​ចូលរួម​ពី​ក្រុមហ៊ុនទឹកដោះគោសុទ្ធគិរីសួគ៌ផងដែរ។ ក្រុមហ៊ុន​បាន​នាំយកទឹកដោះគោសុទ្ធ និងយ៉ាអួ សម្រាប់​កុមារ​អូទីហ្សឹម ១៥៣នាក់ ដែលក្នុង​ម្នាក់ៗទទួលបានទឹកដោះគោសុទ្ធគិរីសួគ៌ ចំណុះ ៨៣០មីលីលីត្រ​ ១ដប និងយ៉ាអួ ១កំប៉ុង។ អ្វីដែលពិសេស គឺក្រុមហ៊ុនក៏បាន​ធ្វើ​ជា​លិខិត​លើកទឹកចិត្ត​ដល់​កុ​មារ​អូទីហ្សឹម ទាំងអស់ផងដែរ ដែលជា​ការ​ជម្រុញទឹកចិត្ត​មួយ​ដែល​មិន​អាច​កាត់ថ្លៃបាន។

ក្រៅពី​ចែករំលែកក្ដីស្រលាញ់​ដល់​កុមារ​អូទីហ្សឹម ក្រុមហ៊ុនទឹកដោះគោសុទ្ធគិរីសួគ៌ ក៏បាន​ផ្ដល់​ជូន​ជាទឹកដោះគោ និងយ៉ាអួ ដល់​បុគ្គលិក​អង្គការ​សាលារៀនទន្សាយ និងបុគ្គលិក​នៃ​សាលា​បឋមសិក្សា​ទួលគោក​ផងដែរ។

ដើម្បីជា​ការ​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ការ​លះបង់​របស់​សាយ នីកូ និងដាឡែន ក្រុមហ៊ុនទឹកដោះគោសុទ្ធ​គិរីសួគ៌ ក៏បានផ្ដល់ជា​កាដូ​ដល់​អ្នកទាំង ៣ រូបផងដែរ នៅ​ក្នុង​កម្មវិធី​កាលពីព្រឹកមិញនេះ។

សូមបញ្ជាក់ថា នេះ​មិនមែនជាលើកដំបូងនោះ​ទេ ដែល​ក្រុមហ៊ុនទឹកដោះគោសុទ្ធ​គិរីសួគ៌ បានធ្វើសកម្មភាព​សង្គមបែបនេះ ពោល​គឺ​ក្រុមហ៊ុន​បាន​ធ្វើ​យុទ្ធនាការ​ចែករំលែក​​ក្ដីស្រលាញ់​ជូនទៅសហគមន៍ តាំងពីដើមរៀងមក។

គួរដឹងផងដែរថា ទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ ផលិតចេញពីកសិដ្ឋានគិរីសួគ៌ ដែលលាតសន្ធឹងលើផ្ទៃដី ៣០០ហិចតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។ កសិដ្ឋាន បាននាំចូលប្រភេទគោយកទឹកដោះល្អបំផុតពីប្រទេសអូស្រ្ដាលី និងបានប្រើប្រាស់បច្ចេកទេសទំនើបចុងក្រោយបំផុត រួមនឹងអ្នកជំនាញពីអុីស្រាអែល ដែលជាប្រទេសជំនាញខាងផលិតទឹកដោះគោ ដើម្បីធានាបាននូវរសជាតិ គុណភាព និងទំនុកចិត្តពីអ្នកទទួលទាន។

ដោយមានការគាំទ្រដ៏លើសលុប ទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ បានពង្រីក​ការ​លក់​នៅ​តាម​ផ្សារ​ទំនើបជាច្រើនដូចជា អ៊ីអនសែនសុខ ម៉ាក្រូ ឡាក់គី ផ្សា Kiwi គ្រប់សាខា ថៃហួត តេលាម៉ាតធំៗ បាយ័ន ហ្វ៊ែផ្លាស ជីបម៉ុង ស៊ូភើស្ត័រ ផ្សារការ៉ុត អារុណា អិនស៊ី ស្តេឡា អាស៊ី អ៊ិចប្រេស Setra Mart ផ្សារអាហារធម្មជាតិ និងផ្សារទំនើបផ្សេងទៀតដែលនៅជិតផ្ទះអ្នក។ក្រុមហ៊ុន ក៏មានសេវាកម្មដឹកជញ្ចូនដល់ផ្ទះតាមរយៈ tolonton.com & Nham24 Fresh។ ក្រុមហ៊ុនក៏មានលក់​នៅ​​ក្នុង​ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងកំពតផងដែរ។

សាកល្បងរសជាតិប្លែកគេនៃទឹកដោះគោសុទ្ធ១០០% ឥឡូវនេះ! សំរាប់ព័ត៌មានបន្ថែម អ្នកអាចទាក់ទង ០៧០ ៤៣៣ ៥៥៥ ជារៀងរាល់ម៉ោងធ្វើការ ឬក៏ទាក់ទងមកទំព័រហ្វេសបុក kirisufarm

អត្ថបទពេញនិយម