អស្ចារ្យកូនខ្មែរ! ពិសី នឹងប្រកួត FINA World Cup 2021 និងជម្រុះទៅលេងនៅអូឡាំពិកនៅជប៉ុន
- 2021-01-20 02:33:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យកូនខ្មែរ! ពិសី នឹងប្រកួត FINA World Cup 2021 និងជម្រុះទៅលេងនៅអូឡាំពិកនៅជប៉ុន
ចន្លោះមិនឃើញ
កីឡាករលោតទឹកយុវជនជម្រើសជាតិអាមេរិកដែលមានដើមកំណើតខ្មែរ Jordan Windle នឹងចូលរួមការប្រកួត The 2021 FINA Diving World Cup នៅប្រទេសជប៉ុន។
ការប្រកួតនេះដែរ ប្រសិនបើរូបគេធ្វើបានល្អ នោះនឹងមានឱកាសបន្ថែមទៀតសម្រាប់ការលេងតំណាងអាមេរិកចូលរួមព្រឹត្តិការណ៍អូឡាំពិកបន្ថែមទៀត។ តែមុនដល់មានឈ្មោះលេងតំណាងជម្រើសជាតិអាមេរិកនេះ រូបគេក៏ត្រូវប្រកួតជម្រុះមួយដំណាក់កាលទៀតដែរ។
លោក Jerry Windle ដែលជាឪពុករបស់ ពិសី មានទំនុកចិត្តថាកូនខ្មែរម្នាក់នេះនឹងអាចធ្វើវាបាន។ ដោយរូបគេបានឈ្នះមេដាយជាច្រើនមកហើយឱ្យអាមេរិក ក្នុងការប្រកួតកីឡាលោតទឹកនេះ។
Jordan Pisey Windle ដែលជាកុមារកំព្រាមានស្រុកកំណើតនៅខេត្តព្រៃវែង មានវាសនាទៅរស់នៅអាមេរិកតាំងពីអាយុ២ខួប។ រូបគេជាកីឡាករលោតទឹកដ៏ឆ្នើមនៅអាមេរិក ដោយកាលពីអាយុ១២ឆ្នាំ រូបគេប្រកួតឈ្នះពានរង្វាន់ថ្នាក់ជាតិសម្រាប់វិញ្ញាសាកីឡាលោតទឹកកម្ពស់១០ម៉ែត្រ។ ក្នុងឆ្នាំបន្តបន្ទាប់មកទៀត គាត់ក៏បានឈ្នះមេដាយមាសសម្រាប់ការប្រកួតថ្នាក់ជាតិនៅរដ្ឋ Arizona និងមេដាយប្រាក់ និងសំរឹទ្ធ សម្រាប់ការប្រកួតថ្នាក់ជាតិពីរផ្សេងទៀត៕