Trump ប្រាប់​ពី "​មោទកភាព​មួយ​" ដែល​ខ្លួន​មាន​អំឡុង​ការ​កាន់​អំណាច​ ៤ឆ្នាំ​របស់​ខ្លួន​

  • 2021-01-22 00:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Donald Trump បាន​ចាក​ចេញ​ពី​សេតវិមាន​ ជាមួយ​និង​ភរិយា​របស់​លោក​គឺ​អ្នកស្រី Melania Trump មុន​ពេល​លោក Joe Biden ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​​ ធ្វើ​សច្ចា​ប្រណិធាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​យប់​មិញ។​

បន្ទាប់​ពី​ចាកចេញ​ពី​សេតវិមាន​ជា​លើក​ចុងក្រោយ លោក​ត្រូវ​បាន​ ធ្វើ​ពិធី​លា​ដោយ​ក្រុម​តន្ត្រី​យោធា​ដែល​បាន​លេង​ភ្លេង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា “Hail to the Chief” ​អម​ដោយ​ការគោរព​ដោយ​ការ​បាញ់​កាំភ្លើង​ធំ​៤​ដើម​ ចំនួន​២១​គ្រាប់​។

Trump បាន​ថ្លែង​លើក​ចុង​ក្រោយ​ក្នុង​នាម​ជា​ប្រធានាធិបតី​ថា​ លោក​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បាន​ក្លាយ​ជា​ប្រធានា​ធិបតីទី១​ក្នុង​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​ដែល​មិន​បាន​ចាប់​ផ្តើម​សង្គ្រាម​ថ្មី​ណា​​មួយ​ទេ៕

ប្រភព៖ Foxnews   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី