តើ Jin ជាមនុស្សបែបណា? ចំណុច ១០យ៉ាងនេះនឹងជួយអ្នកឲ្យស្គាល់បងធំ BTS កាន់តែច្បាស់

  • 2021-01-29 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់តែឮពាក្យ​ថា​ «Worldwide Handsome» គេ​នឹង​នឹក​ឃើញ​ Jin សមាជិក​ក្រុម BTS មុនគេ។ លោកគឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​បង្កភាព​សប្បាយរីករាយ និង​តែង​លើក​ទឹកចិត្ត​គ្រប់គ្នា​ឲ្យ​ជឿជាក់លើខ្លួនឯងចំពោះ​អ្វី​ដែល​យើង​មាន។

ងាក​ចូល​អាជីព​សិល្បៈ​ Jin គឺ​ជា​សមាជិក​ដែល​កាន់តួនាទី​ខាង​ច្រៀងក្នុង​ក្រុម ហើយ​ទោះបី​នេះ​មិន​មែន​ជា​ក្ដី​ប្រាថ្នា​របស់​លោក​មុន​ចូលសិល្បៈ ប៉ុន្តែ​ Jin នៅ​តែ​អាច​ធ្វើ​បាន​ដោយគ្មាន​បញ្ហា អាស្រ័យ​លើ​ការខិតខំ​បន្ថែម។

ថ្ងៃ​នេះ​ Sabay សូម​លើក​យក​រឿង​រ៉ាវ​ពិត​មួយ​ចំនួន​ទាក់ទង​នឹង​បងធំ BTS រូប​នេះ។ ចង់​ដឹង​ថា​មនុស្ស​ម្នាក់​ដែល​លេងច្រើននៅពីមុខអ្នក​គ្រប់គ្នា​រូប​នេះជា​អ្នកណាឲ្យប្រាកដ?

១. Jin មាន​ឈ្មោះពិត​ Kim Seok Jin កើត​ថ្ងៃ​ទី០៤ ខែធ្នូ ឆ្នាំ១៩៩២ ក្នុង​ក្រុង Anyang ខេត្ត Gyeonggi-Do ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែ​ពេល​ Jin មាន​អាយុ ១ខួប គ្រួសារ​លោកក៏បាន​ផ្លាស់ទៅរស់នៅក្នុងក្រុង Gwacheon។ ក្នុង​គ្រួសារ​ ក្រៅពីប៉ាម៉ាក់ Jin មាន​បងប្រុស​ម្នាក់ អាយុ​បងលោក ២ឆ្នាំ។ មួយ​វិញ​ទៀត​បើ​តាម​ព័ត៌មាន​ចុះផ្សាយ Jin មក​ពី គ្រួសារអ្នកមាន ដោយឪពុកគឺ​ជានាយកក្រុមហ៊ុន។

២. ការសិក្សាវិញ Jin បាន​បញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Konkuk និង​ Hanyang Cyber ជំនាញសិល្បៈភាពយន្ត (បញ្ចប់ថ្នាក់អនុបណ្ឌិត)។ មួយ​វិញ​ទៀត​កាលពីរៀនថ្នាក់មធ្យមសិក្សា Jin ក៏​មាន​ឱកាស​បានទៅប្រទេសអូស្ត្រាលី ដើម្បីចុះកម្មសិក្សាផ្លាស់ប្ដូរបទពិសោធទៀតផង។

៣. Jin ជា​មនុស្សដែល​ចូលចិត្តគូរគូរមនុស្សជុំវិញខ្លួន ពេល​ខ្លះក៏កាច ប៉ុន្តែ​ចិត្តល្អ មើលថែគ្រប់គ្នា ជាមនុស្សស្អាតបាត (អនាម័យ មានរបៀបរៀបរយ) ចូលចិត្តបង្កភាពសប្បាយរីករាយ តែពេលខ្លះក៏ចូលចិត្តភាព​ស្ងប់ស្ងាត់ដែរ។

៤. សមត្ថភាព និងការកម្សាន្តផ្សេងៗរបស់ Seokjin មាន៖

  • ចម្អិនម្ហូប

  • ប្រមូលរបស់ណាដែល​ទាក់ទង​នឹង​ Mario

  • លេងហ្គេម​ League Of Legends

  • និយាយរឿងកំប្លែង

  • លេងព្យ៉ាណូ

  • ពូកែញ៉ាំ ហើយញ៉ាំច្រើន

  • ចូលចិត្តហៅខ្លួនឯងប្រុសស្អាត

  • ព្រិចភ្នែកដាក់គេ

  • ចូលចិត្តលើកដៃ ផ្លុំស្នាមថើបឲ្យគេ

៥. Jin មិនចូលចិត្ត​មើល​រឿងភ័យរន្ធត់ទេ ព្រោះលោកខ្លាច។ មានម្ដងនោះកាល​ពីរៀនឆ្នាំទី ១នៅមហាវិទ្យាល័យ លោកសម្រេច​ចិត្តមើលរឿង​ខ្មោចមួយរឿង ហើយ​ចុងក្រោយ Jin ត្រូវ​តោងប្រតាយអ្នក​អង្គុយជិត​ខ្លួនយ៉ាង​ស្អិត។

៦. Jin ជា​អ្នក​ដែល​ចូលចិត្តញ៉ាំ និង​ចូលចិត្តធ្វើ​ម្ហូប ប៉ុន្តែ​គួរ​ឲ្យស្ដាយ​ ដោយសារ​លោក​មាន​ប្រតិកម្មចំពោះមុខម្ហូបមួយចំនួន (ជាឧទាហរណ៍ដូចជា ខ្ទឹមស និង​ដំឡូងបារាំង) លោក​ក៏​សម្រេចបោះបង់អ្វី​ដែល​លោកចូលចិត្ត​មួយ​នេះ។

៧. ឲ្យ​តែពេល​ឃ្លាន​បាយ Jin តែងព្រិចភ្នែកខាងឆ្វេងឥតឈប់។ ចំណែក​ម្ហូប​ដែល​ Jin ចូលចិត្តជាងគេ​មាន​បង្កង សាច់ មីត្រជាក់ (Naengmyun) មាន់ និង​អាហារដែល​មាន​ជាតិខ្លាញ់។

៨. ចម្លែកទេ? Jin ចូល​ចិត្តញ៉ាំផ្លែស្ត្របឺរីណាស់ ប៉ុន្តែលោក​បែរជាមិនចូល​ចិត្តញ៉ាំចំណីណាដែល​មាន​រសជាតិស្ត្របឺរីទៅវិញ។

៩. របស់ ៣​យ៉ាង​ដែល Jin ត្រូវ​ការ​ដើម្បីបំពេញ​ក្ដីសុខរបស់ខ្លួន​មាន៖ លុយ មិត្តភ័ក្តិ និង​កន្លែងដែល​ស្ងប់ស្ងាត់។

១០. នារីក្នុង​ក្ដីសុបិនរបស់ Jin គឺ​ជា​អ្នក​ដែល​មានសម្រស់ Cute និង​ចរិតគួរឲ្យស្រឡាញ់ដូចកូនឆ្កែ។ ម្នាក់​នោះគួរ​តែ​ជា​នារី​ដែលពូកែធ្វើម្ហូប ចិត្តល្អ និង​អាច​មើល​ថែ​លោក​បាន​យ៉ាងល្អ៕

ប្រភព៖ kprofiles   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី