ក្រុម​យោធា​មី​យ៉ាន់​ម៉ា​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក ក្រោយ​​ការ​ប្រឆាំង​ផ្ទុះ​ឡើង​ទូទាំង​ប្រទេស​​

  • 2021-02-09 03:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ាលោក Min Aung Hlaing បាន​ប្រកាស​ថា​ច្បាប់អាជ្ញាសឹក​ត្រូវបាន​អនុវត្ត​នៅ​ទូទាំង​ប្រទេស បន្ទាប់ពី​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​របប​យោធា​ថ្មី​។​

​បទបញ្ជា​នឹង​រឹត​បន្តឹង​នៅ​ទីក្រុង​រ៉ង់ហ្គូន​ និង​ខេត្ត​ក្រុង​​ផ្សេង​ទៀត​ ដោយ​ហាមឃាត់​ប្រជាជន​មិន​ឱ្យ​តវ៉ា​ ឬ​ប្រមូល​ផ្តុំ​គ្នា​ជា​ក្រុម​ដែល​មាន​មនុស្ស​​លើស​ពី ៥នាក់ ​ក្នុង​នោះ​ក៏​បាន​​ដាក់​​បម្រាម​ផង​ដែរ​មិន​ឲ្យ​ធ្វើ​ដំណើរ​ចាប់​​ពី​ម៉ោង ៨ យប់​ដល់​ម៉ោង ៤​ព្រឹក​។​

គួរ​រម្លឹក​ថា​ ក្រុម​យោធា​របស់​​មីយ៉ាន់ម៉ា ​បាន​ដណ្តើម​អំណាច​​​តាម​រដ្ឋ​ប្រហារ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ របស់​លោកស្រី អ៊ុង​សាន ស៊ូជី ដែល​ត្រូវ​បាន​ ចាប់​​ខ្លួន​រួម​ ជាមួយ​មេ​ដឹក​នាំ​ដទៃ​ទៀត​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ៕

ប្រភព៖ Myanmar Times   ប្រែសម្រួល៖ សៀនហួរ