ក្តៅៗ! NASA បង្ហាញរូបថត "ទន្លេមាស" ដ៏កម្រ ក្នុងព្រៃ Amazon
- 2021-02-12 04:33:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តៅៗ! NASA បង្ហាញរូបថត "ទន្លេមាស" ដ៏កម្រ ក្នុងព្រៃ Amazon
ចន្លោះមិនឃើញ
រូបថតកម្រដ៏គួរឲ្យភ្ញាក់ផ្អើលដែលចេញផ្សាយដោយ NASA បានបង្ហាញឲ្យឃើញពីវិសាលភាពនៃការជីកយករ៉ែមាស ដែលភាគច្រើនត្រូវគេគិតថាខុសច្បាប់ នៅក្នុងព្រៃ Amazon របស់ប្រទេសប៉េរូ។
ទីភ្នាក់ងារអវកាសខាងលើនិយាយថា "ទន្លេមាស" ដែលស្ថិតនៅក្នុងរូបថតនោះ តាមពិតគឺជារណ្តៅដែលគេជឿជាក់ថា ត្រូវបានជីកដោយអ្នករុករករ៉ែដែលគ្មានអាជ្ញាប័ណ្ណ។ រណ្តៅទាំងនោះជាធម្មតា ត្រូវបានលាក់ជិតពីភ្នែកគេ តែត្រូវបំភ្លឺដោយពន្លឺព្រះអាទិត្យឆ្លុះបញ្ចាំងគួរឲ្យភ្ញាក់ផ្អើលបំផុត។
គួរឲ្យដឹងថា អវកាសយានិកម្នាក់នៅស្ថានីយ៍អវកាសអន្តរជាតិ International Space Station (ISS) បានផ្តិតយករូបថតដ៏កម្រនេះ កាលពីខែធ្នូ។ វាគឺជាភស្ដុតាងបន្ថែមទៀតនៃទំហំរ៉ែមាស ដែលត្រូវបានបំផ្លិចបំផ្លាញនៅក្នុងតំបន់ Madre de Dios នៅភាគអាគ្នេយ៍ប្រទេសប៉េរូ។
ប៉េរូ គឺជាប្រទេសនាំចេញមាសឈានមុខគេ ហើយតំបន់ Madre de Dios ជាកន្លែងឧស្សាហកម្មដែលមិនមានច្បាប់ទម្លាប់ ហើយមានអ្នករុករករ៉ែរាប់ពាន់នាក់ព្យាយាមរកមាសនៅទីនោះ៕