ឈប់សង្ស័យទៀតទៅ! ការពិតត្រូវលាតត្រដាងពីទំនាក់ទំនងរវាង ចេន និងពិធីការនី ហ៊ិន ច័ន្ទនីរ័ត្ន

  • 2021-02-18 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះផ្ទុះការវែកញ៉ែកជាច្រើនលើរឿងទំនាក់ទំនង់រវាងតារាចម្រៀង Original Song ចេន និងពិធីការនី ហ៊ិន ច័ន្ទនីរ័ត្ន បន្ទាប់ពីតារាប្រុសស្រីមួយគូនេះតែងតែបង្ហាញភាពស្និទ្ធ និងឆ្លើយឆ្លង ពាក្យសម្ដីផ្អែមល្ហែមជាមួយគ្នាលើបណ្ដាញសង្គមជាហូរហែ។ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រផ្ទុះការ សង្ស័យទំនាក់ទំនងស្នេហាលើអ្នកទាំងពីរ។

ប៉ុន្តែយ៉ាងណាក្ដីរាល់បញ្ហា និងការសង្ស័យពីទំនាក់ទំនងស្នេហា របស់មហាជនត្រូវបានលាតដាង លុបចោលការយល់ច្រឡំទាំងស្រុងព្រោះថាតាមរយៈពាក្យសម្ដីបុគ្គលអ្នករួមការងារម្នាក់បានបង្ហើប ប្រាប់ថារូបថតទាំងប៉ុន្មានដែលអ្នកទាំងពីរបានថតជាមួយគ្នាលើទូក និងរូបថតធ្លាប់ថតជា មួយគ្នាកន្លង មកនោះ វាគ្រាន់តែជាការរួមដំណើរ ទៅថតតែប៉ុណ្ណោះព្រោះថាតារាបប្រុសស្រីទាំង២ដួងនេះ មានការងាររួមគ្នា ពោលគឺអ្នកទាំងពីរថតស្ពត និងថត Short Film ឱ្យផលិតផលទឹកផ្លែឈឺមួយ ប្រភេទ។

ក្នុងនោះដែលក៏មានបែកធ្លាយរូបថតមួយចំនួនដែលទាំងពីរកំពុងធ្វើការថតរួមគ្នាផងដែរ។ ឯពាក្យ ពេចន៍សម្ដីផ្លែផ្កាបែបស្នេហាទាំងប៉ុន្មាននោះគ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍ លេចសើច ប៉ុណ្ណោះ៕

អត្ថបទ៖ Pav Sreypich

អត្ថបទពេញនិយម