​ដំណឹង​ល្អ! ​អាហារូបករណ៍​តម្លៃ ៦០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ១០០% ​ពី​វិទ្យាស្ថាន​តេជោ​សែន

  • 2021-02-18 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វិទ្យាស្ថាន​តេជោ​សែន ​សាធារណការ​និង​ដឹកជញ្ជូន​ ​ថ្មីៗ​នេះ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​ជំនាន់​ទី ១ ដោយ​ផ្តល់​ជា​អាហារូបករណ៍​តម្លៃ ៦០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​(បញ្ចុះ​ជូន ៥០%​ទៀត​សម្រាប់​លើក​ទឹក​ចិត្ត​សិស្ស​នារី) ​ចំនួន ៥០ នាក់​ប៉ុណ្ណោះ​ដោយ​ឆ្លង​កាត់​ប្រឡង​តេស្ត​សមត្ថភាព​ជា​មុន​សិន។

រូបថតដោយ៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​

​-លក្ខខណ្ឌ​ដាក់​ពាក្យ​៖ ​បេក្ខជន​ត្រូវ​មាន​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​ឬ​សញ្ញាប័ត្រ​សមមូល​(មាន​តម្លៃ​ស្មើ)។ បេក្ខជន​ក៏​អាច​ផ្តល់​ជា​សញ្ញាប័ត្រ​ថត​ចម្លង​នៅ​ពេល​ក្រោយ​បាន។

-លេខ​ទូរសព្ទ៖ ​096 933 4253 / 095 404 590

-ទីតាំងទិញពាក្យប្រឡង​​៖ ផ្លូវ​លេខ 598 (ផ្លូវ​ឯកឧត្តម​ ជា សុផារ៉ា) សង្កាត់ច្រាំង​ចំរេះ២ ខ័ណ្ឌ​ឬស្សី​កែវ រាជធានី​ភ្នំពេញ។

សូម​អញ្ជើញ​សិស្ស-និស្សិត​ ​និង​សាធារណជន ជួប​ផ្ទាល់​ជាមួយ​ឯកត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ​មន្រ្តី​ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន ទស្សនា​វិទ្យាស្ថានតេជោសែន ​ក៏​ដូច​ជា​ស្វែង​យល់​ពី​ដេប៉ាតឺម៉ង់​មុខ​ជំនាញ​និង​បើក​ទទួល​ពាក្យ​ប្រឡង​ចូល​រៀន​នៅ​ថ្ងៃ​ទី ២១ ខែកុម្ភៈ​ឆ្នាំ ២០២១ ម៉ោង ៩ ព្រឹកដល់ ១១:៣០ ព្រឹក។

​មុខ​ជំនាញ ៤ ​សម្រាប់​និស្សិត​ជំនាន់​ទី ១ ​ចំនួន ២០០ ​នាក់​ដែល​ក្រសួង​ផ្តល់​ជូន​​ដូច​តទៅ៖

១) វិស្វករ​សំណង់សារធារណការ(បរិញ្ញាបត្រ+១)

-សំណង់​ផ្លូវ​ថ្នល់​ ផ្លូវ​ល្បឿន​លឿន ស្ពាន ផ្លូវដែកនិងកំពង់ផែ

-ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់

២) បរិញ្ញាបត្រ​ដឹក​ជញ្ជូន​ផ្លូវគោក(៤ឆ្នាំ)

-សេដ្ឋកិច្ច​និង​ការ​គ្រប់គ្រងដឹកជញ្ជូនផ្លូវគោក

៣) បរិញ្ញាបត្រនវាចរ(៤ឆ្នាំ)

-បរិបាលនាវា

-ម៉ាស៊ីននាវា

៤) បរិញ្ញាបត្រ​ភស្តុភារកម្ម(៤ឆ្នាំ)។

-គ្រប់គ្រង​ភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម