សិស្សបើកឡានសុឺរ៉ែនទៅរៀន ពេលនេះសមត្ថកិច្ច ដោះសុឺរ៉ែនចេញ ដកហូតស្លាកលេខ និងពិន័យចំពោះកំហុស
- 2021-02-19 03:17:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សបើកឡានសុឺរ៉ែនទៅរៀន ពេលនេះសមត្ថកិច្ច ដោះសុឺរ៉ែនចេញ ដកហូតស្លាកលេខ និងពិន័យចំពោះកំហុស
ចន្លោះមិនឃើញ
ក្រោយមានការផ្ទះឡើងពីសិស្សសាលា រៀនថ្នាក់ទី១១ម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជនមួយ នៅខណ្ឌជ្រោយចង្វារ បានរងការចោទប្រកាន់ ដែលបានបើករថយន្តដែលមានស្លាកលេខ ន ប ហើយបំពាក់សុឺរ៉ែនទៀតនោះ ឥឡូវនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមនុស្ស៣នាក់ ដែលពាក់ព័ន្ធក្នុងករណីនេះ យចូលមកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជនដែលបានបេីករថយន្តផ្លាកលេខ ន.ប ទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដេីមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
តាមចម្លេីយរបស់ក្មេងប្រុស តាន់ សម្បត្តិឧត្តម បានទទួលស្គាល់កំហុស និងបានសារភាពថារូបគាត់ពិតជាបានយករថយន្តបងប្រុសរបស់គាត់ ដែលពាក់ផ្លាកលេខ ន ប បំពាក់សុីរ៉ែន ជិះទៅសាលារៀនពិតប្រាកដមែន។ រថយន្តដែលពាក់ផ្លាកលេខនប 2. 8763 មិនមាននៅក្នុងបញ្ជីសារពេីភណ្ឌរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡេីយ ជាក់ស្តែងរថយន្តនេះ ត្រូវបានម្ចាស់ដេីមឈ្មោះ ភ័ណ្ឌ ជីវ័ន ដែលជាអតីតមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ (បច្ចុប្បន្នជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍) បានស្នេីសុំធ្វេីផ្លាកលេខ ន ប យកមកបំពាក់លេីរថយន្តឯកជនរបស់ខ្លួនតាំងពីឆ្នាំ២០១៦មកម្ល៉េះ លុះមកខែតុលា ឆ្នាំ២០២០ ឈ្មោះ ភណ្ឌ ជីវ័ន បានលក់រថយន្តនេះ ទៅឲ្យមិត្តភក្ត្ររបស់ខ្លួនឈ្មោះ តាន់ វិទ្យាបុត្រ ដែលជាមន្ត្រីនគរបាលនៅរាជបណ្ឌិតសភានគរបាលជាតិ ។
អ្នកទាំង៣រូបនេះ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ជាពិសេសបានធ្វេីការសុំទោសជាសាធារណ: ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសសមត្ថកិច្ចនគរបាលជាតិ នូវកំហុសរបស់ខ្លួនដែលបានអនុញ្ញាតឲ្យប្អូនប្រុសរបស់ខ្លួនប្រេីប្រាស់រថយន្តពាក់ផ្លាកលខនប បំពាក់សុីរ៉ែន ជិះទៅសាលារៀន ដែលខុសពីច្បាប់បានកំណត់ ។
ក្រោយពីទទួលស្គាល់កំហុស ធ្វេីកិច្ចសន្យា និងសុំទោសជាសាធារណ:រួច នាយកដ្ឋានចរាចរណ៍ដោះសុីរ៉ែនចេញ នឹងដកហូតផ្លាកលេខ ន ប មករក្សាទុកមិនអនុញ្ញាតឲ្យប្រេីប្រាស់បន្តទៀតឡេីយ។ ចំណែកម្ចាស់ដេីមរថយន្ត និងម្ចាស់បច្ចុប្បន្ន ដែលជាមន្ត្រីប៉ូលិស នាយកដ្ឋានចរាចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវគោក នឹងធ្វេីរបាយការណ៍គោរពជូនទៅប្រធានអង្គភាពរបស់គាត់ទាំងពីរ ដេីម្បីអនុវត្តបន្ត និងដាក់វិន័យកងកម្លាំងចំពោះកំហុសនេះផងដែរ៕