Samsung ត្រៀមប្រកួតនឹង Apple លើវិស័យបច្ចេកវិទ្យា AR (មានវីដេអូ)

  • 2021-02-22 04:27:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពដែលអាចទុកចិត្តបាន WalkingCat បានបញ្ចេញគម្រូវ៉ែនតា AR មានឈ្មោះថា Samsung Glasses Lite របស់ Samsung ដោយវាមានសមត្ថភាពដូចទៅនឹងផ្ទាំងអេក្រង់​សិប្បនិម្មិតដ៏ធំមួយ​ អាចទស្សនាវីដេអូ លេងហ្គេម ខលវីដេអូ និងអាចភ្ជាប់ទៅនឹងកាមេរ៉ារបស់យន្តហោះដ្រូនបានថែមទៀតផង។

វ៉ែនតា AR Glasses របស់ Samsung ក៏អាចបង្កើតរូបភាព 3D ដូចជាការងាររចនាម៉ូត ឬការគូសវាសប្លង់អាគារ ភ្ជាប់ទៅនឹងទិដ្ឋភាពពិតៗនៅខាងក្រៅបានភ្លាម អាចឱ្យអ្នកផលិតឃើញស្នាដៃរបស់ពួកគេ មុនឈានដល់ការសាងសង់ផ្សេងៗ។ គួរបញ្ជាក់ថា Samsung មិនមែនទើបតែចុះដៃស្រាវជ្រាវ AR នៅពេលនេះទេ ពួកគេធ្លាប់បង្ហើបពីគម្រោង AR Glasses តាំងពីនៅ ឆ្នាំ២០២០ ក្នុងព្រឹត្តិការ CES 2020 មកម៉្លេះ។

គួរដឹងថាវីដេអូលេចធ្លាយអំពី វ៉ែនតា Samsung AR Glasses ខាងលើ កើតឡើងស្របពេលមានដំណឹងជាច្រើនថា Apple កំពុងសស្រាវជ្រាវផលិតវ៉ែនតា AR Glasses យ៉ាងសស្រាក់សស្រាំ ដែលមានវិស្វករជំនាញដល់ទៅរាប់ពាន់នាក់កំពុងធ្វើការលើផ្នែកនេះ និងត្រៀមបង្ហាញផលិតផលនេះ លើទីផ្សារនា ឆ្នាំ២០២៣ ខាងមុខថែមទៀតផង។

ដូចនេះវីដេអូលេចធ្លាយខាងលើ អាចជាផ្នែកមួយ ដែល Samsung កំពុងចង់ប្រាប់ពិភពលោកថា ពួកគេក៏កំពុងសំងំផលិតវ៉ែនតា AR Glasses ផងដែរ ដើម្បីត្រៀមប្រកួតលើ វិស័យ AR Technology ពិសេសគឺ វ៉ែនតា AR ជាមួយនឹង Apple តែម្ដង៕

ប្រភព៖ theverge   ប្រែ​សម្រួល៖ កុសល