រកឃើញសត្វព្រៃប្លែកៗជាច្រើនក្បាល រស់នៅក្នុងព្រៃនៃភ្នំសំកុស

  • 2021-02-22 04:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពាក់កណ្ដាលឆ្នាំ ២០២០ មកដល់បច្ចុប្បន្ន នាយកដ្ឋានអភិរក្សដីគោកខាងត្បូងបឹងទន្លេសាប បានសហការជាមួយ អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងមន្ទីរបរិស្ថានខេត្តពោធិសាត់ចុះសិក្សាស្រាវជ្រាវសត្វព្រៃ តាមរយៈការដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ (Camera-trap) ចំនួន៩គ្រឿងនៅដែនជម្រកសត្វព្រៃភ្នំសំកុសភូមិសាស្ដ្រខេត្តពោធិសាត់។

កាសិក្សាជ្រាវជ្រាវនោះថតបាន ដំរីព្រៃ ខ្ទីង ឈ្លុស ស្វាព្រាម ស្វាត្រោស ឆ្កែព្រៃ ឃ្លាឃ្មុំធំ ស្ការធំ ក្ងោក កុកពាក់អំបោះ និងប្រភេទសត្វព្រៃមួយចំនួនទៀត។ មានសត្វជាច្រើនទៀតដែលមិនទាន់ថត ហើយក្រុមការងារសិក្សាស្រាវជ្រាវនឹងដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិបន្ថែមទៀតនៅពេលឆាប់ៗខាងមុខនេះ។

ទិន្នន័យពីការសិក្សាស្រាវជ្រាវនេះ និងយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយក្នុងការកំណត់តំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំសំកុស ជាពិសេសការកំណត់តំបន់ស្នូលនិងតំបន់អភិរក្ស។

ប្រភព៖ ឯកឧត្តម នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន

អត្ថបទពេញនិយម