Bartomeu និងគូរកនម្នាក់ ត្រូវបានដោះលែងឲ្យ​នៅក្រៅឃុំជាបណ្ដោះអាសន្ន

  • 2021-03-02 13:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Joseph Maria Bartomeu អតីត​ប្រធាន​ក្លឹប Barcelona និង​លោក Jaume Masferrer អតីតអ្នកចាត់ការ​ក្លឹប​នេះ​ ត្រូវ​បាន​ដោះលែងឲ្យ​នៅក្រៅឃុំជា​បណ្ដោះអាសន្ន ដើម្បីស៊ើបអង្កេតបន្ត នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោងតាមការចុះ​ផ្សាយ​របស់ Marca ។

អតីត​ប្រធានក្លឹប និងអ្នកចាត់ការ​ក្លឹបខាងលើត្រូវ​បាន​នគរបាល​តំបន់​កាតាឡាន់ចាប់​ខ្លួន​កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ក្រោយសង្ឃ័យបាន​ជួល​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​សារព័ត៌មាន I3 Ventures​ ដើម្បី​វាយប្រហារ​បុគ្គល​ណា ដែល​ប្រឆាំង​នឹង​ខ្លួន និង​ករណី​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច ទាក់ទងនឹង​អំពើពុករលួយ​ជា​ដើម។

ចំពោះគូរកន២នាក់ទៀតគឺ​ នាយក​ប្រតិបត្តិ​ Oscar Guru មេធាវី​ Roman Gomez Ponti ដែល​ត្រូវប៉ូលិសចាប់ខ្លួនពីម្សិលមិញពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​ខាងលើ​ដែរនោះ មិន​ត្រូវ​បាន​បាន​គេ​ដោះលែងឲ្យ​នៅ​ក្រៅឃុំ​នៅឡើយទេ។

ទាក់ទងនឹង​រឿងអាស្រូវខាង​លើ​នេះ ក្លិឹប Barcelona ក៏​បាន​ចូល​រួមសហការជា​មួយប៉ូលិស ក៏​ដូច​ជា​តុលាការតំបន់របស់ខ្លួន ក្នុង​ការ​ស៊ើបសួរ​ និង​ស្រាវជ្រាវបន្តផង​ដែរ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម