ផ្អើលម្តុំផ្សាររតនាផ្លាហ្សាមុននេះ តាមពិតមានអ្នកជំងឺកូវីដ ២នាក់ ធ្លាប់ទៅពិនិត្យជំងឺនៅគ្លីនិកមួយនេះ

  • 2021-03-04 08:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះបន្តិច មានការភ្ញាក់ផ្អើលនៅម្តុំផ្សារទំនើបរតនាផ្លាហ្យា ដោយសារមានការបិទទីតាំងបរិវេណជុំវិញផ្សារ និងមានការពិនិត្យយកសំណាកអ្នកជុំវិញផ្សារនោះផងដែរ។

ការចុះទៅប្រមូលសំណាកមនុស្សនៅទីនោះ ពីព្រោះកាលពីវេលាម៉ោងប្រមាណ ៨ ជិត ៩យប់ថ្ងៃទី ៣ មីនា ២០២១ បានរកឃើញអ្នកជំងឺកូវីដ ១៩ ជាជនជាតិចិន ២ នាក់ បានមកព្យាបាលនៅចំណុចបន្ទប់ពិគ្រោះ និង ព្យាបាលជំងឺទូទៅ នៅឱសថស្ថានរងក ជី​ន​ប៉ោ​ឆេង ហើយក៏ធ្វើតេស្តរកឃើញករណីវិជ្ជមាន និងត្រូវបានខាងមន្ទីរពេទ្យយកទៅព្យាបាល ។

ហេតុដូច្នេះហើយទើប តំបន់ជុំវិញនោះក៏ត្រូវបានហាមឃាត់ លុះមកដល់ថ្ងៃទី ៤ មីនា ២០២១ នេះ ទើបសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីសុខាភិបាលបានសហការគ្នាចុះប្រមូលជនជាតិចិនប្រមាណ ១០០នាក់ នៅជុំវិញនោះ ដើម្បីយកសំណាកទៅពិនិត្យ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖​ Art

អត្ថបទពេញនិយម