នៅភ្នំពេញ មានខ្មែរ៤នាក់ឆ្លងកូវីដ១៩ ក្នុងនោះមានក្មេងប្រុសម្នាក់

  • 2021-03-06 00:54:59
  • ចំនួនមតិ 50 | ចំនួនចែករំលែក 1343

ចន្លោះមិនឃើញ

នាថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញករណីឆ្លងក្នុងសហគមន៍ ចំនួន២១ករណី ដែលក្នុងនោះមានជនជាតិខ្មែរ ៤នាក់ ក្នុងនោះមានក្មេងប្រុស ១នាក់ សុទ្ធតែនៅភ្នំពេញ។

  • ស្ត្រីជនជាតិខ្មែរ អាយុ ៣២ ឆ្នាំ ស្នាក់នៅបឹងព្រលឹត ខណ្ឌ៧មករា ភ្នំពេញ

  • ស្ត្រីជនជាតិខ្មែរ ងាយុ ២៨ឆ្នាំ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង ភ្នំពេញ

  • បុរសជនជាតិខ្មែរ អាយុ ៣៤ ឆ្នាំ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង ភ្នំពេញ

  • ក្មេងប្រុសម្នាក់ អាយុ ១២ ឆ្នាំ ដែលរស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃនេះចំនួនអ្នកឆ្លងក្នុងសហគមន៍កើនឡើងដល់ ៤៤៦នាក់អ្នកហើយ ៕

អត្ថបទ ៖ Art

អត្ថបទពេញនិយម