ក្រោយមានអ្នកកើតកូវីដទៅចូលរួមមង្គលការ ពេលនេះរដ្ឋបាលខេត្តកំពតផ្អាករៀបចំពិធីជួបជុំនានា ជាបណ្តោះអាសន្ន
- 2021-03-15 04:59:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយមានអ្នកកើតកូវីដទៅចូលរួមមង្គលការ ពេលនេះរដ្ឋបាលខេត្តកំពតផ្អាករៀបចំពិធីជួបជុំនានា ជាបណ្តោះអាសន្ន
ចន្លោះមិនឃើញ
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាជាបណ្តោះអាសន្តក្នុងភូមិសាស្ត្រខេត្តកំពត។
ចំណាត់ការរបស់រដ្ឋបាលខេត្តកំពត គឺដើម្បី ទប់ស្កាត់ស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត បានសង្កេតឃើញថានៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តរៀបចំពិធីមង្គលការ ពិធីជប់លៀង និង ការជួបជុំតាមបែបសាសនា ដែលមានការប្រមូលផ្តុំមនុស្សច្រើន និងពិធីផ្សេងៗទៀត គួបផ្សំនឹងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានការធ្វេសប្រហែសមិនបានអនុវត្តវិធានការអនាម័យ កត្តាទាំងនេះបានបង្កជាហានិភ័យខ្ពស់ក្នុងការចម្លងនិងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ៖