ម​ក​ដឹង​មូលហេតុ​ពិត​ Arteta ដក​ប្រធាន​ក្រុម Aubameyang ឲ្យ​​អង្គុយ​កៅអី​បម្រុង​ភ្លាម​ៗ

  • 2021-03-15 03:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ត្រូវ​បាន​ទម្លាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រកួត​ឲ្យ​អង្គុយ​បម្រុង​ក្នុង​ការ​ប្រកួត North London Derby ដោយ​​លោក Mikel Arteta ព្រោះ​តែ​គេ​ធ្វើ​ដំណើរ​មក​ប្រកួត​យឺត។

​Aubameyang ដែល​ជា​ប្រធាន​ក្រុម​របស់ Arsenal បាន​ត្រឹម​អង្គុយ​មើល​ប៉ុណ្ណោះ​ ក្នុង​ជំនួប​ទល់​នឹង Spurs ប៉ុន្តែ​កាំភ្លើង​ធំ​នៅ​តែ​ធ្វើ​បាន​ល្អ​​យក​ឈ្នះ​គូប្រជែង​ ២-១។ មុន​ការ​ប្រកួត​លោក Arteta បញ្ជាក់​ថា ការ​ដក Aubameyang ភ្លាម​ៗ​បែប​នេះ ដោយ​សារ​ហេតុផល​វិន័យ មិន​គោរព​តាម​ពេលវេលា។

ខ្សែ​ប្រយុទ្ធ Alexandre Lacazette ត្រូវ​បាន​ដាក់​ជំនួស Aubameyang ក្នុង​ជម្រើស​១១​នាក់​ដំបូង​សម្រាប់ Arsenal។ កីឡាករ​សញ្ជាតិ​ហ្គាបុង​​រក​បាន​១៤​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​២៩​ប្រកួត​ឲ្យ Arsenal ក្នុង​រដូវ​កាល​នេះ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម