មូលហេតុតែមួយគត់ធ្វើឱ្យ យ៉ែម ស្រីពេជ្រ ស្អប់មនុស្សប្រុសអស់រយៈពេល​៦ឆ្នាំមកនេះ

  • 2021-03-18 09:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីឆ្នើម យ៉ែម ស្រីពេជ្រ ទម្លាយមូលហេតុកប់ទុកក្នុងចិត្តអស់រយៈពេលជាយូតាំងពីនៅវ័យ​ជំទង់ថា នាងស្អប់មនុស្សប្រុសខ្លាំងបំផុត ដល់ថ្នាក់នាងធ្លាប់បានសន្យាជាមួយម្ដាយ នឹងមិនយកប្ដីទេ ដោយ​ផ្អែកលើមូលហេតុធំមួយ។

នៅប៉ុន្មានម៉ោងមុននេះ យ៉ែម ស្រីពេជ្រ ទម្លាយមូលហេតុលើហ្វេសប៊ុកផ្ទាល់ខ្លួន ដែលនាងស្អប់មនុស្ស ប្រុសជិត៥ -៦ឆ្នាំមក នេះដោយសារតែរឿងអតីតជូរចត់ដក់រូបភាព និងទង្វើមិនល្អជាច្រើននៅក្នុងខួរ ក្បាលមិនអាចបំភ្លេចបាន។

ស្រីពេជ្រ ទម្លាយមូលហេតុទាំងនេះ បន្ទាប់ពីនាងបានឃើញវីដេអូមួយ ឆ្លុះបញ្ចាំងពីការប្រើប្រាស់អំពើ​ហិង្សារបស់​ប្ដីមកលើប្រពន្ធកូន។ នាង​ថា រឿង​នេះ​ហើយ ដែលធ្វើឱ្យតារាស្រីរូបនេះហាក់ខ្លាចរអាលើមនុស្ស ប្រុស​បំផុត​នោះ​ក្នុង​រយៈ​ពេល ៦ឆ្នាំ​កន្លង​មក។ ទោះ​យ៉ាង​េនះ នាងមិនបានបញ្ជាក់ទេថា ជីវិតអតីតកាលរបស់​នាង ធ្លាប់​ជួបហេតុការណ៍​ស្រដៀង​គ្នា​នេះ ឬ​អត់​ឡើយ ទើបធ្វើឱ្យនាងស្អប់មនុស្សប្រុសខ្លាំងបែបនេះ។

រយៈពេលច្រើនឆ្នាំមកនេះ ស្រីពេជ្រ រស់ក្នុងអតីតកាលជូរចត់មិនអាចបំភ្លេច ប៉ុន្តែបច្ចុប្បន្ន នាងហាក់​បើកចិត្ត និងព្យាយាមឈប់គិតរឿងហួសទាំងនោះហើយ ហើយ ស្រីពេជ្រ និយាយថា ឥឡូវនេះមិនស្អប់មនុស្សប្រុស ដូចកាលកន្លងនោះទេ៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម