ទាំងនេះគឺជារូបសាក់ទាំងឡាយដែលបង្កប់អត្ថន័យជ្រៅក្នុងជីវិត Jungkook
- 2021-03-22 05:05:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះគឺជារូបសាក់ទាំងឡាយដែលបង្កប់អត្ថន័យជ្រៅក្នុងជីវិត Jungkook
ចន្លោះមិនឃើញ
កន្លងមក Jungkook (BTS) កម្របង្ហាញស្នាមសាក់ជាចំហណាស់ ជាពិសេសកាលសាក់ភ្លាមៗ ប៉ុន្តែពេលនេះលោកហ៊ានបង្ហើបខ្លះៗហើយ ក្រោយអ្នកគាំទ្រមានអារម្មណ៍ស៊ាំបណ្ដើរនឹងរូបសាក់ទាំងនោះ។
ទាក់ទងនឹងអត្ថន័យនៃស្នាមសាក់ទាំងនោះ អ្នកគាំទ្រភាគច្រើនច្បាស់ជាដឹងមិនខាន ប៉ុន្តែពេលនេះយើងសូមបន្ថែមខ្លះៗជូនជាការកម្សាន្ត និងច្បាស់៖
១. ពេលវេលាមានន័យបំផុតក្នុងជីវិត
Jungkook សម្រេចសាក់អក្សរជាអក្សរ Hanja "Hwayang Yeonhwa" មានន័យថាពេលវេលាមានន័យបំផុតក្នុងជីវិត ហើយវាក៏ជាចំណងជើងអាល់ប៊ុមដ៏សែនមានន័យបំផុតសម្រាប់ BTS ដែរ។
២. រូបម៉ៃក្រូហ្វូន
វាជាតំណាងនៃអាជីពរបស់ Jungkook ហើយក៏បង្កប់នូវន័យនៃមហិច្ឆតាដូចគ្នា។
៣. សញ្ញាដៃ
វាជាកាយវិការចុងបញ្ចប់នៃបទ «Boy With Luv» ដែលជាសញ្ញានៃពាក្យថា «ស្រឡាញ់» ដូច្នេះសញ្ញារូបសាក់នេះក៏លោក ជូនចំពោះអ្នកគាំទ្រដែរ។
៤. ARMY
ក្ដីស្រឡាញ់ធំធេងដែល ARMY មានឲ្យលោក មានទំហំមហិមាមិនអាចកាត់ថ្លៃបាន ហើយគ្រប់យ៉ាងដែលលោកធ្វើក៏ដើម្បី ARMY ហេតុនេះ ពាក្យនេះក៏មិនអាចរំលងបានលើដៃ Jungkook ដែរ។
៥. រូបបេះដូងពណ៌ស្វាយ
មានន័យថា «Borahae»
៦. Bulletproof
នៅពីក្រោយអក្សរ Y គឺ Logo Bulletproof តូចរបស់ BTS។
៧. ឃ្លាខ្វែងជារាងអក្សរ "X"
Jungkook បានសាក់ពាក្យ ២ឃ្លាលើដៃ។ ឃ្លាមួយសរសេរថា «make hay while the sun shines» និងឃ្លាមួយទៀត «rather be dead than cool»។ វាជាពាក្យដែលស្ថិតជាប់ក្នុងចិត្តរបស់លោក ហើយបើក្រឡេកទៅរម្លឹកកាលពីចូលសិល្បៈភ្លាម ពាក្យស្លោកប្រចាំខ្លួនសមាជិកពៅ BTS រូបនេះគឺ «បើស្លាប់ទៅវាល្អជាងរស់នៅគ្មានមហិច្ឆតាសោះ»។
៨. 0613 ងាយស្រួលពន្យល់ជាងគេ! ព្រោះនេះគឺជាលេខនៃថ្ងៃបង្កើត BTS។
៩. រូបភ្នែក
Jungkook សម្រេចសាក់រូបភ្នែកមួយទៀតលើដៃ ដែលជារូបលោកធ្លាប់បានគូរកន្លងមក។
១០. រូបផ្កា Tiger Lily
វាជាផ្កាកំណើតរបស់ Jungkook ហើយអត្ថន័យនេះត្រូវបានបញ្ជាក់ក្នុងភាគមួយរបស់ Run BTS!។
១១. «Please Love Me»
អត្ថន័យរបស់ផ្កាខាងលើគឺ «សូមស្រឡាញ់ខ្ញុំផង» ដែលបង្កើតជាការជម្រុញចិត្ត Jungkook ឲ្យជាប់ចិត្តនឹងផ្កា៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត