ក្ដី​ស្រឡាញ់​ពិត! បងថ្លៃ វី ឌីណែត ស្ម័គ្រ​ទៅ​តាមថែប្រពន្ធពពោះ៧ខែ ទោះ​ខ្លួន​អវិជ្ជមានកូវីដ-១៩

  • 2021-03-25 08:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់ត្រូវបានស្គាល់ថាជាស្វាមីរបស់បងស្រីបង្កើតកញ្ញា វី ឌីណែត បានសុខចិត្តសុំពេទ្យទៅ មើលថែប្រពន្ធពពោះ៧ខែ ដែលផ្ទុកកូវីដ-១៩ ដោយមើលឃើញពីភាពលំបាករបស់ភរិយា បើទោះជា លោក​ពុំមានជំងឺកូវីដក៏ដោយ។

បុរសជាប្ដី មានឈ្មោះ ពេជ្រ កាញ្ញារិទ្ធមុខរបរជាវិជ្ជបណ្ឌិត បានបង្ហោះសារក្នុងគណនី ហ្វេសប៊ុកខ្លួនថា” សូមប៉ាម៉ាក់បងប្អូនពូមីងនិងមិត្តភក្តិទាំងអស់កុំបារម្ភ ទោះមានរឿងអ្វីកើតឡើងក៏ ដោយខ្ញុំនឹងយក ម៉ាក់តាំតូច និងតាំតូចចេញពីទីនេះដោយសុវត្ថិភាព”៕

បងស្រីបង្កើតតារាចម្រៀង វី ឌីណែត គឺកញ្ញា វី ឌីណា បានឆ្លងជំងឺកូវីដ-១៩នៅក្នុងហាងថែរក្សា សម្ផស្ស Master Care ដែលជាហាងរបស់ វី ឌីណែត ស្ថិតនៅម្ដុំបឹងកេងកង កាលពីថ្ងៃទី ២២ មីនា កន្លងទៅនេះ។ ដោយហេតុមើលឃើញភាពលំបាក និងមានការព្រួយបារម្ភចំពោះភរិយា ជាពិសេស កូនតូចនៅក្នុងពោះ ស្វាមី​រូប​នេះ​បាន​សុខចិត្ត​ទៅទ្រាំមើលថែប្រពន្ធកូន បើទោះជាលោក ពុំមានជំងឺកូវីដក៏ដោយ។ ទង្វើគួរឱ្យស្ញប់ស្ញែងនេះ ធ្វើឱ្យមហាជនរំភើប និងពោលសរសើរគ្រប់គ្នាពី សន្ដានចិត្តដ៏ប្រពៃរបស់​ស្វាមី មានចំពោះភរិយា។

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម