ខ្សែការពារសែបដែលទាត់បាល់ចេញនោះ ថាបាល់ហ្នឹងអត់ចូលទេ
- 2021-03-30 02:00:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែការពារសែបដែលទាត់បាល់ចេញនោះ ថាបាល់ហ្នឹងអត់ចូលទេ
ចន្លោះមិនឃើញ
Stefan Mitrovic ខ្សែការពារក្រុមជម្រើសជាតិសែប បានអះអាងថាបាល់១គ្រាប់របស់ Cristiano Ronaldo ដែលខ្លួនឈូសចេញនោះ គឺមិនទាន់ចូលនោះទេ។
កាលពីប្រកួតកន្លងទៅរវាងសែបនិងព័រទុយហ្គាល់ មានរឿងចម្រូងចម្រាសច្រើន ក៏ព្រោះតែ១គ្រាប់ចុងម៉ោងរបស់ Ronaldo ដែលផុត Goal Line ហើយនោះ តែបែរជាអាជ្ញាកណ្ដាលមិនឱ្យទៅវិញ។ ដោយពេលនេះ លោកអាជ្ញាកណ្ដាលគិតថាកីឡាករ Mitrovic បានហក់ទៅឈូសបាល់ចេញទាន់ពេលវេលា។ តែក្រោយមក បន្ទាប់ពីផ្ទុះការតវ៉ាខ្លាំង ហើយអាជ្ញាកណ្ដាលពិនិត្យក្រោយចប់ការប្រកួតទៅឃើញថាបាល់នោះចូលមែន ក៏ពួកគេបានសុំទោសទៅក្រុមជម្រើសជាតិព័រទុយហ្គាល់រូចហើយដែរ។
យ៉ាងណាមិញនៅពេលនេះ បែរជាកីឡាករ Mitrovic ដែលជាអ្នកឈូសបាល់ចេញនិងឃើញផ្ទាល់ផ្នែកនោះ មកបញ្ជាក់ថាបាល់នោះនៅមិនទាន់ចូលទេ រូបគេឈូសចេញទាន់។ ប្រធានក្រុមសែបខាងលើនេះ បាននិយាយថា៖ “Cristiano Ronaldo បានមើលឃើញស្ថានភាពនោះតាមអ្វីដែលគាត់ឃើញ ប្រហែលជាគាត់ពិបាកចិត្ត។ ប៉ុន្តែខ្ញុំមិនគិតថាបាល់នោះបានចូលទីនោះទេ”៕