​មេ Xiaomi ​ដាក់​នាម​ឲ្យ​ទូរសព្ទ​ខ្លួន​ឯង​ថា​ ​“ស្តេច​នៃ​ស្មាតហ្វូន​ Android”

  • 2021-04-02 10:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ ​Lei Jun ​(លី ជុន) ​នាយកប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Xiaomi ​បាន​លើក​ឡើង​ថា ​ស្មាតហ្វូន flagship ​ម៉ូឌែល​ Mi 11 Ultra ​របស់​លោក​គឺជា ​“ស្តេច​នៃ​ស្មាតហ្វូន​ Android”។​

ការ​ថ្លែង​ដោយ​ទំនុក​ចិត្ត​ខ្ពស់​ខាង​លើ​អាច​និយាយ​បាន​ថា ​Mi 11 Ultra ​ដែល​ទើប​នឹង​បង្ហាញខ្លួន​នេះគឺ​ជា​ស្មាតហ្វូនដែល​នឹង​ត្រូវ​​ប្រកួត​ជា​មួយ​ក្រុមហ៊ុន​ដទៃ​ទៀត​​ដែល​ត្រៀម​នឹង​ចេញ​លក់​ក្នុង​ឆ្នាំ ២០២១។​

លោក​ ​Lei Jun កំពុងកាន់ Mi 11 Ultra

​គេ​សង្កេត​ឃើញ​ថា​មួយ​ឃ្លា​យ៉ាង​ខ្លី​នេះ​មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​វាយតម្លៃ​ផលិត ​(review) ​ល្បីៗ​លើ​យូធូប​​ បាន​ពោល​សរសើរ​ដូច​ពាក្យ CEO ​លើក​ឡើង​ខាង​លើ​ពិត​មែន។ ​មិន​តែ​ប៉ុណ្ណោះ​ ​ស្មាតហ្វូន​ ​Mi 11 Ultra ​បាន​ធ្វើ​ឲ្យ​រង្គើ​ដល់​បណ្ដា​អ្នក​តាម​ដាន​វិស័យ​បច្ចេកវិទ្យា​ ​ព្រោះ​តែ​សមត្ថភាព​ខ្លាំង​របស់​វា។

Xiaomi Mi 11 Ultra ទាំងពីរពណ៌

​និយាយ​ដល់​ចំណុច​នេះ​ ​សូម​បន្ត​​តាម​ដាន Specs ​ដែល​ ​Xiaomi ​បំពាក់​លើ​អាវុធ​របស់​ខ្លួន​គឺ​ថា ​កន្លែង​ណា​ក៏​ខ្លាំង​ដែរ​មាន​ដូចជា​ ​អេក្រង់​​ពីរ​ដាក់​ក្នុង​ទូរសព្ទ​តែ​មួយ​(ផ្ទៃ​ខាង​ក្រោយ​ក៏​មាន​នៅ​ជាប់​នឹង​កាមេរ៉ា) ​ជា​រចនាបថ​ថ្មីសន្លាង​មិន​ធ្លាប់​មាន​ពី​មុន។ ​នៅ​ខាង​ក្នុង​អេក្រង់​ហ្នឹង​ទទួល​បានពិន្ទុ A+ ​ពី​ខាង​ DisplayMate និង​ថែមទាំងមានមុខងារ HDR10+ ​រួម​ទាំង​ Dolby Vision មានន័យថា ច្បាស់ត្រជាក់ភ្នែកដូចទូរទស្សន៍​អ៊ីចឹង។

​អេក្រង់​នោះ​ប្រភេទ AMOLED ទំហំ 6.81អ៊ិញ​មាន​កម្រិត refresh rate ​ដល់​ទៅ ​120Hz ​បង្ហាញ​បាន​ 1440p+ resolution ស្រោប​ដោយ​កញ្ចក់​ការពារ​ Gorilla Glass Victus។ ​​Mi 11 Ultra មានមុខងារការពារទឹកនិងធូលី កម្រិត​ស្តង់ដា IP68 អាច​យក​ទៅ​ត្រាំ​ក្នុងទឹក​ស៊ូ​បាន​ ១ម៉ែត្រកន្លះ​រយៈពេល ៣០ នាទី​គ្មាន​បញ្ហា​។

កាមេរ៉ាលើ Mi 11 Ultra

​ដោយឡែក​ ​បន្ទះឈីប​វិញ​ខ្ពស់​ផុត​លេខ​គឺ Snapdragon 888 បំពាក់ថាមពលថ្មទំហំ 5000mAh អាច​សាក​ថ្ម​លឿន​ខ្លាំង​ណាស់​តាម​ខ្សែ និង​គ្មាន​ខ្សែ​កម្លាំង​ជញ្ជូន​ថាមពល​ដូច​គ្នា​គឺ 67W ​សាក​តែ​ ៣៦ នាទីពេញ ១០០% ​ពិត​ជា​លឿន​ដូច​ផ្លែក​បន្ទរ​មែន។ បន្ថែមពីនេះវាក៏មាន មុខងារ​សាក​ថ្ម​ទៅ​ឧបកណ៍​ដទៃក្នុងល្បឿន10W ផង​ដែរ។​ វា​ក៏​មានប្រើបច្ចេកវិទ្យា Bluetooth 5.2, Wi-Fi 6E, NFC, IR blaster និងទ្រទ្រង់សេវា 5G ចំពោះ​ស៊ីម​ទាំងពីរ​ផងដែរ។

​កន្លែង​ខ្លឹម​ជាង​គេ​នោះ​គឺ ​សេនស័រ​កាមេរ៉ា​លំដាប់​ World Premium ​ផលិត​ដោយ Samsung ​ដែល​​មាន​ទំហំ​ភិចស៊ែល​ធំជាង​​គេ​បំផុត​។​ ​ក្នុង​បទ​បង្ហាញ 120x zoom ​បាន​បញ្ជាក់​ច្បាស់​ថា ​វា​ពិត​ជា​ឡេន​ដែល​កម្រ​មែន។ ​ ​អត្ថប្រយោជន៍​នៃ​សែនស័រ​ដ៏​ធំ​នេះ ផ្ដល់ឱ្យមុខងារទប់លំនឹងរូបភាព OIS មាន Dual Pixel Pro ដែលធ្វើឲ្យ​ការ​ចាប់​ល្បឿន​ autofocus ​បាន​រហ័ស​និង​ជួយ​រូប​ថត​ផលិត​ចេញ​មក​មាន​កម្រិត​ភាព​ដិត​ច្បាស់​ល្អ ​លើសពីនេះក៏មាន Smart ISO Pro ដែលអាចចាប់យករូបភាព HDR បានភ្លាមៗ​ដែរ។​ ​

​មិន​ទាន់​អស់​ទេ​ ​កាមេរ៉ា​ក្រោយ​របស់ Mi 11 Ultra បំពាក់​លែន​ ៣ គ្រាប់។ ទី១ គឺឡេន​ wide ទំហំ 50 MP និង ultrawide ទំហំ 48 MP និងលែនទី៣ ជា periscope telephoto ទំហំ 48MP មាន optical zoom 5x និង hybrid zoom 10x ហើយវាក៏អាចពង្រីកដល់កម្រិត 120x ​ឯណោះ​។ ឡេន​ទី ៣ ​ periscope telephoto ​នោះ​អាចទ្រទ្រង់ការថតវីដេអូកម្រិត 8K 24fps ហើយលែនទាំង៣នេះតែម្ដងគឺមានមុខងារទ្រទ្រង់ការថតក្នុងពេលយប់បានគ្រប់ឡេន ហើយ​ច្បាស់​ដូច​ថ្ងៃ​។

​ចំណុចពិសេសបន្ថែមនៃប្រព័ន្ធកាមេរ៉ាក្រោយនេះ គឺមានអេក្រង់ខ្នាតតូចប្រភេទ AMOLED ទំហំ 1.1អ៊ិញ ប្រើសម្រាប់ឱ្យអ្នកប្រើអាចឃើញរូបខ្លួនឯងពេលថតរូប selfie។ ចំណែកឯកាមេរ៉ាមុខប្រើប្រាស់​ឡេន​ទូលាយទំហំ 20MP Wide angle ងាយស្រួល​ពេល​ថត​ជុំ​មិត្តភក្តិ។

​ស្មាតហ្វូននេះនឹងចេញលក់លើទីផ្សារសកលឆាប់ៗ។ សម្រាប់​ប្រទេសចិន នឹងចេញលក់នៅថ្ងៃទី ២ ខែមេសា តម្លៃដាក់លក់ប្រមាណ ៩១៥ ដុល្លារ​ចំពោះ RAM 8GB មេម៉ូរី 256GB និងមានតម្លៃប្រមាណ ១០៦៥ដុល្លារ ចំពោះ RAM 12GB មេម៉ូរី 512GB។ មាន ៣ ពណ៌ឱ្យជ្រើសរើសដែរគឺ ពណ៌ សនិងខ្មៅ ហើយពណ៌ពិសេសមួយទៀតគឺ Marble Ceramic ជា​ប្រភេទ​ពណ៌ពិសេស​សម្រាប់ special edition។

​រំឮក​បន្តិច​ថា កាល​ពី ៣ ​ថ្ងៃ​មុន​​កំពូល​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​បង្អស់​របស់​ក្រុមហ៊ុន​បាន​ប្រកាស​ចេញមាន​ ៣ ​ម៉ូឌែល​មាន​ដូច​ជា Mi 11 Lite (កូនពៅ), 11 Pro (កូនបន្ទាប់ពៅ​) និង 11 Ultra (កូនបង)៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ techxcite   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី