ទើបមានដំណឹងល្អជិតចូលរោងជាមួយគូស្នេហ៍ លី សុធារី បែរជាប្រកាសក្ដែងៗបែបនេះទៅវិញ

  • 2021-04-05 08:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើបតែលេចឮដំណឹងចូលរោងការឆាប់ៗស្រាប់តែថ្មីៗនេះ Miss Grand Cambodia ខេត្តព្រះសីហនុ លី សុធារី បែរជាប្រកាសចែកផ្លូវគ្នាជាមួយគូស្នេហ៍ស្រលាញ់គ្នាបានជាង២ឆ្នាំធ្វើឱ្យមហាជនភ្ញាក់ផ្អើល ពេញហ្វេសប៊ុក។

ស្រីស្អាត សុធារី ធ្លាប់តែ បង្ហោះរូបភាពភ្ជាប់ជាមួយពាក្យផ្អែមល្ហែម គៀកកើយជាមួយសំណ្វពចិត្ត ស្រាប់តែលើកនេះប្រកាសក្ដែងៗពីបញ្ហាដៃគូស្នេហាមិនយល់ចិត្ត ហើយនាងថែមទាំង បង្ហោះបែកគ្នា ទៀតផងដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សុធារី៖ “អស់កម្មជាមួយគ្នាត្រឹមថ្ងៃនឹងចុះ ខ្ញុំឈប់តាមចង់កម្មអ្នកទៀតហើយ Gsx November ពីរថ្ងៃនេះទៅ យើងគ្មានអ្វីត្រូវពាក់ពាន់គ្នាទៀតទេ អ្នកចង់ទាក់ទង់បានតាមចិត្ដខ្ញុំមិនមែនតុក្កតាសំរាប់អ្នកលេងសើចទេ អ្វីដែលខ្ញុំត្រូវធ្វើខ្ញុំធ្វើអស់ហើយ”

យ៉ាងណាមិញជុំវិញរឿងចែកផ្លូវគ្នាជាមួយគូស្នេហ៍ សុធារី មិនទាន់ចេញមុខបកស្រាយអំពីមូលហេតុ យ៉ាងណានោះទេ ដែលធ្វើឱ្យស្នេហាជាង២ឆ្នាំរបស់នាងត្រូវដើរដល់ផ្លូវបញ្ចប់បែបនេះ។ រម្លឹកផងដែរថា Miss Grand Cambodia ជ័យលាភីរងទី១ សុធារី បានបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសវ័យរាងជ្រម្នាក់ ដែលនាងទម្លាយប្រាប់ថាអ្នកទាំងពីរស្គាល់ដំបូងត្រឹមតែជាមិត្តភក្តិ ក្រោយមកពួកគេចាប់ផ្ដើមស្គាល់ចិត្ត គ្នា និងទាក់ទងគ្នាបានជាង២ឆ្នាំមកហើយ។ សុធារី ក៏ធ្លាប់ប្រាប់ Sabay ថានាង នឹងគូស្នេហ៍ត្រៀមចូល រោងឆាប់បន្ទប់ពីកូវីដ ស្ងាត់៕

អត្ថបទ៖ Pav SreyPich