លទ្ធផលម្ចាស់តំណែង «Best-Selling K-Pop Album» របស់ Gaon ប្រចាំខែមីនា ចេញហើយ

  • 2021-04-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ Gaon ទើប​ប្រកាសពី​ចំណាត់​ថ្នាក់​អាល់ប៊ុម​ដែល​លក់​ដាច់​អស់​ច្រើនជាង​គេ​នៅ​ខែមីនា ផ្អែកលើ​ទិន្នន័យ​លក់​ដែល​ប្រមូល​បាន។

សង្កេត​មើល​តាម​លទ្ធផល​ តារា​ចម្រផៀង​ទោល​ដែល​ចេញ​បទ​ចម្រៀង​នៅ​រយៈពេល​ចុងក្រោយ​ហាក់​ដូចជា​កាក់កកបជាងគេ (បើគិត​ត្រឹមក្នុង​ចំណោមចំណាត់​កំពូល​ទាំង​ ១០)។ ដូចនេះ​ទស្សនា​ដូច​ខាងក្រោម​នូវ​បញ្ជី​លទ្ធផល ជើង​ខ្លាំង​លក់អាល់ប៊ុម​ដាច់អស់​ច្រើន​ប្រចាំ​ខែមីនា

១០. អាល់ប៊ុម «Love Synonym Pt.2: Right For Us» របស់ Wonho

ចេញនៅ​ថ្ងៃទិ២៦ ខែកុម្ភៈ ឆ្នាំ២០២១ ជាមួយ​នឹង​បទ «Lose»។ អាល់ប៊ុម​នេះ​លក់អស់ 36.89K បន្ទះ ប្រចាំខែមីនា។

៩. អាល់ប៊ុម «Set» របស់ WOODZ

អាល់ប៊ុម​ដែល​មាន​បទគោល «Feel Like» នេះ​ចេញនៅ​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លក់បាន 38.29K បន្ទះ នៅខែមីនា។

៨. អាល់ប៊ុម «The Box OST»

ចេញនៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លក់ដាច់អស់ 46.39k បន្ទះនៅខែមីនា។

៧. អាល់ប៊ុម «BE» របស់ BTS

ចេញនៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយ​នឹង​បទ​គោលធំ «Life Goes On» លក់​ដាច់អស់​ 51.32បន្ទះនៅ​ខែមីនា (មិនរាប់បញ្ចូលចំនួនលក់តាំងពីពេល​ចេញភ្លាម​ទេ)។

៦. អាល់ប៊ុម «Kick Back» របស់ WayV

ចេញ​នៅ​ថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០២១ ជាមួយ​នឹង​បទ «Kick Back» លក់ដាច់អស់ 125.9k បន្ទះ​នៅ​ខែមីនា។

៥. អាល់ប៊ុម «ZERO: FEVER Part.2» របស់ ATEEZ

ចេញនៅ​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ជាមួយ​នឹង​បទ​ «Fireworks (I'm The One)» លក់ដាច់ងស់​ ១២៧.7K បន្ទះនៅ​ខែនេះ។

៤. អាល់ប៊ុម «Lilac» របស់ IU

ចេញ​នៅ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ជាមួយ​នឹង​បទ «Lilac»។ លក់​ដាច់​អស់​ 151.0k បន្ទះ​នៅ​ខែមីនា។

៣. អាល់ប៊ុម «The Renaissance» របស់ Super Junior

ចេញ​នៅ​ថ្ងៃ​ទី០៦ ខែមីនា ឆ្នាំ២០២១ ជាមួយ​នឹង​បទ​ «House Party» លក់ដាច់អស់ 237.6k បន្ទះ​នៅ​ខែមីនា។ ​

២. អាល់ប៊ុម «R» របស់ Rosé

ចេញនៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ជាមួយ​នឹង​បទ​ធំ «On The Ground» លក់ដាច់​អស់​ 400.4k បន្ទះនៅ​ខែមីនា។

១. អាល់ប៊ុម «Bambi» របស់ Baekhyun

ចេញ​នៅថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២១ ជាមួយ​នឹង​បទ​ធំ «Bambi» លក់​ដាច់​អស់​ 529.4k បន្ទះ​នៅ​ខែមីនានេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី