ដើម្បីកូនស្រីអាយុ ២ឆ្នាំ Cardi B មិនញញើតនឹងចំណាយលុយទាំងម៉ឺនៗដុល្លារ ទិញកាបូបឲ្យទេ

  • 2021-04-08 04:36:05
  • ចំនួនមតិ 1 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

ទោះបី​មិនមាន​ងារជា​មហាសេដ្ឋីនីដូច Kylie Jenner ប៉ុន្តែ​ Cardi B ក៏ជា​តារា​ស្រី​ដែល​គេ​ស្គាល់ច្បាស់ខាងសម្ភារៈនិយម ឬលេង​ខ្លួនជាមួយ​នឹង​របស់ថ្លៃៗមិនធម្មតាដែរ ហើយមិនមែនលេងខ្លួនតែខ្លួនឯងទេ សូម្បី​កូនស្រីអាយុ ២ឆ្នាំ (Kulture) ក៏ Cardi B រៀបខ្លួនយ៉ាងហំហានឲ្យដែរ។

​ម្ចាស់បទ «WAP» បាន​បង្ហាញនួវបណ្ដុំ​រូបភាព​ពីសម្ភារៈប្រើប្រាស់ដែល​មាន​តាំងពីគ្រឿងអលង្ការ សម្លៀកបំពាក់ និងកាបូបថ្លៃៗជា​ច្រើនសម្រាប់។ អ្នកម្ដាយកូន ១នេះក៏បាន​បង្ហាញដែរ​ថា ពេលទៅលេងហាង Chanel និង Dior នាង​បាន​ទិញកាបូបដល់ទៅ ៧ និងខ្សែដៃតម្លៃខ្ទង់ ៣៥ ៧៦៣ដុល្លារសម្រាប់កូនស្រីរបស់នាង។

Cardi B នៅ​បាន​បញ្ជាក់ទៀតថា​ រាល់ថ្ងៃនេះ​ នាង​ទទួលស្គាល់ថា​ខ្លួនទិញរបស់គ្រប់យ៉ាង​ឲ្យកូន ច្រើន​ជាង​ទិញ​ឲ្យខ្លួនឯងទៀត។

ដោយឡែក​ផលិតផលពី Brand ល្បីច្រើនណាស់ដែលនាង​បាន​ទិញ​សម្រាប់កូនមានតាំងពី Chanel, Dior, Givenchy, Balenciaga...។

សរុប​ចំនួន​ទឹកលុយ Cardi B ចំណាយលើកូន​ស្រីមិនក្រោម ៤ម៉ឺនដុល្លារទេ ប៉ុន្តែនាង​ក៏មិន​ស្ទាក់ស្ទើរក្នុង​ការចាយ​វាយ ព្រោះដើម្បី​កូនស្រីបណ្ដូលចិត្ត ដែលនាង​ស្រឡាញ់ស្មើជីវិត៕ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម