ជឿ​ទេ​ថា ឆ្កែ​យក្ស មានមាឌ និង​កម្ពស់ ​ធំ​ជាង​ម្ចាស់​សឹង​តែ ២-៣ដង?

  • 2021-04-08 13:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្កែ ឬ សុនខ​ត្រូវ​បាន​គេ​យក​មក​ចិញ្ចឹម​ទូទាំង​ពិភពលោក។ ខ្លះ​យក​មក​ចិញ្ចឹម​ធ្វើ​ដូច​សមាជិក​គ្រួសារ ខ្លះ​វិញ​យក​មក​ប្រើ​ការងារ​ផ្សេងៗ​ដូច​ជា​ហិត​មីន ហើយ​ថ្មីៗ​នេះ​មាន​ហិត​រក​ជំងឺ​កូវីដ-១៩​ទៅ​ទៀត។ យ៉ាងណាមិញ ប្រិយមិត្ត​ភាគ​ច្រើន​ដឹង​ថា ឆ្កែ​សឹង​តែ​ទាំង​អស់​តូច​ជា​មនុស្ស ហើយ​បើ​ធំ​ណាស់​ណា​ក៏​ពាក់កណ្ដាល​ខ្លួន​មនុស្ស​ដែរ។

យ៉ាងណាមិញ​នៅ​ក្នុង​ទំព័រ​និយាយ​ពី​សត្វ​ចិញ្ចឹម The Dodo ​វិញ​បាន​បង្ហោះ​ថា មាន​គេ​ចិញ្ចឹម​ឆ្កែ​តាំង​ពី​តូច​ រហូត​ដល់​ទម្ងន់​ប្រមាណ ២០០គីឡូក្រាម និង​កម្ពស់​ជាង ២ម៉ែត្រ​ឯណោះ។ ឆ្កែ​នេះ​មាន​ឈ្មោះ​ថា Juji ដែល​ចិញ្ចឹម​ដោយ​លោក Chris Cline ដែល​រស់​នៅ​រដ្ឋ​ថេនេស៊ី (Tenesee) សហរដ្ឋអាមេរិក។

លោក​និយាយ​ក្នុង​ The Dodo ថា ឆ្កែ​នេះ​ដំបូង​វា​តូច​ធម្មតា​ដូច​គេ​ដូច​ឯង​ទេ តែ​ចាប់​ពី​ឆ្នាំ​ទី២​ទៅ វា​ចាប់​ផ្ដើម​ធំ​ចម្លែក ហើយ​ពេល​យក​ទៅ​សួរ​ពេទ្យ​វិញ ពេទ្យ​ថា​សុខភាព​វា​មិន​អី​ទេ តែ​វា​ធំ​ខ្នាត​យក្ស​ ដោយសារ​តែ​លើស​ជាតិ​កាល់ស្យូម និង​វីតាមីន D។

លោក​បាន​និយាយ​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ពេល​ ដែល​មាន​ឆ្កែ​យក្ស​បែប​នេះ​ តែ​ក៏​ត្រូវ​ជួប​ការ​លំបាក​មួយ​ចំនួន​ដែរ ហើយ​អ្វី​ដែល​ពិបាក​ជាង​គេ​នោះ​គឺ ប្រមូល​លាមក​របស់​វា​តែ​ម្ដង៕

ខាង​ក្រោម​នេះ​ជា​វីដេអូ៖

អត្ថបទ៖ ហ៊ីម រស្មី