មកស្គាល់លោកយាយអាយុ វែងបំផុតនៅកម្ពុជា ជិត ១៣០ឆ្នាំ តែសុខភាពនៅល្អរឹងមាំ

  • 2021-04-15 07:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកយាយជនជាតិខ្មែរមួយរូប មានអាយុ រហូតដល់ ១២៧ឆ្នាំ អាចចាត់ទុកជាមនុស្សវ័យចំណាស ដែលមានអាយុវែងបំផុតនៅប្រទេសកម្ពុជាយើង ។

បើតាមគណនីហ្វេសប៊ុកឈ្មោះ Noun De De លោកយាយខាងលើ មានទីលំនៅ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារមានព្រះជន្មាយុ ១២៧ វស្សាហើយ នៅខ្វះតែ ១៣ វស្សាទៀតទេ ស្មើនឹងអាយុព្រះនាងវិសាខាហើយ។ អ្វីដែលគួរឱ្យស្ងើចសរសើរនោះថ្វីដ្បុតតែលោកយាយមានអាយុជាងរយហើយទភហើយក្ដី ប៉ុន្តែលោកយាយនៅតែមានទឹកមុខស្រស់បស់ ញញឹមពព្រាយ សុខភាពនៅល្អរឹងមាំ ។

បន្ទាប់ពីរូបភាពលោកយាយអាយុវែងបំផុតនៅកម្ពុជា ត្រូវបានបង្ហោះចែកចាយនៅលបណ្ដាញសង្គមហ្វេសប៊ុកនោះ នាំឱ្យមានការចែករំលែកជាច្រើន និងសូមជូនជូនពរឱ្យលោកយាយមានអាយុកាន់តែវែង មានចៅទួត ចៅលួត ចៅលា តរាប់ជំនាន់ទៅមុខទៀត៕

អត្ថបទ៖ MC Chandarareth

អត្ថបទពេញនិយម