ស្ងាត់ៗខេត្តតាកែវឆ្លងជាចង្កោមធំហើយ ថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដជាង ១០នាក់ ភាគច្រើនជាស្រីៗ

  • 2021-04-17 06:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ នេះ មនុស្សចំនួន ១២នាក់ត្រូវបានរកឃើញមានវិជ្ជមានវីរុសកូវីដ ១៩ នៅឯខេត្តតាកែវ ។ ក្នុងនោះសុទ្ធតែជនជាតិខ្មែរទាំងអស់ មានស្រីចំនួន ១០ នាក់ និងប្រុស ២ នាក់ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១៧ មេសា ២០២១ នេះ ។

សូមជំរាបថា នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដថ្ងៃនេះ មានចំនួន ២៩១ នាក់ទៀត ដែលក្នុងនោះរណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ២៩០ នាក់ និង ១ នាក់ជាករណីនាំចូលពីក្រៅប្រទេស ។តាមសេចក្ដីប្រកាសដដែល នៅថ្ងៃនេះ ក្រុមគ្រូពេទ្យបានព្យាបាលអ្នកជំងឺកូវីដ ចំនួន ជាសះស្បលយចំនួន ២៣នាក់បន្ថែមទៀត។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមេសា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ៥២២៨ នាក់ហើយ ៕

អត្ថបទ៖ MC Chandarareth