ថ្ងៃ​តែ​មួយ រក​ឃើញ​ក្រុម​ដំបូង​ដែល​បាន​ធ្លាក់​ និង​ Promote ឡើង Premier League

  • 2021-04-18 06:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ក្លឹប Sheffield United ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ក្របខណ្ឌ Premier League ទៅ​លេង​នៅ Championship ហើយ បន្ទាប់​ពី​ចាញ់ Wolves កាល​ពី​យប់​មិញ​ ១-០។

មួយ​គ្រាប់​ដ៏​ឈឺ​ចាប់​របស់ Wolves ធ្វើ​បាន​ដោយ​កីឡាករ Da Silva នាទី​៥៩។ លទ្ធផល​ចាញ់​​នេះ​​បាន​ធ្វើ​ឲ្យ Sheffield ស្ថិត​នៅ​បាត​តារាង Premier League មាន​តែ​១៤​ពិន្ទុ​គត់ ខណៈ​ការ​ប្រកួត​​នៅ​សល់​​៦​ប្រកួត​ទៀត​ទើប​ចប់​លីគ។

សម្រាប់​ការ​ធ្លាក់​ទៅ​លេង​នៅ Championship របស់ Sheffield គឺ​ចំ​ថ្ងៃ​ដែល​ក្លឹប Norwich City ត្រូវ​ឡើង​មក​លេង​នៅ Premier League​ វិញ។ Norwich បច្ចុប្បន្ន​មាន​៩០​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង​ពិន្ទុ Championship គម្លាត​ពី​ក្រុម​លេខ​២ Watford ៨​ពិន្ទុ ខណៈ​លីគ​នៅ​សល់​​៤​ប្រកួត​ទៀត​នឹង​បញ្ចប់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ