បុរសជិះបុកប៉ារ៉ាស់ព្រឹកមិញ មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បាត់បង់ប្រពន្ធ កូន សមាជិកគ្រួសារព្រោះរឿងមួយនេះ

  • 2021-04-20 09:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចាប់វាយខ្នោះមន្រ្តីយោធាមួយរូបមានឈ្មោះ ខៀវ ចាន់សុភក្រ្ដា ក្រោយបើកម៉ូតូបុកបារ៉ាស់បិទខ្ទប់ និងប្រើហិង្សាទៅលើសមត្ថកិច្ចប្រចាំគោលដៅទៀតផង។

យោងតាមប្រភពពី Fresh News ដែលទទួលលិខិតរបស់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរព្រះកុសុមៈ បានបង្ហាញថា មន្ដ្រីយោធារូបនេះ ជាមនុស្សមានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្ត ព្រោះធ្លាប់គ្រោះថ្នាក់ចរាចរណ៍ស្លាប់សមាជិកគ្រួសារ និងកូន ហើយក្រោយមានហេតុការណ៍ដ៏រន្ធត់នេះ ប្រពន្ធក៏កើតជំងឺផ្លូវចិត្ត រហូតបានលែងលះគ្នាទៀត និងតម្រូវឲ្យលេបថ្នាំជាប់រៀងរាល់ថ្ងៃ។

គួររំលឹកថា មូលហេតុដែលបុគ្គលរូបនេះ មានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្ត ដោយសារតែអំឡុងឆ្នាំ២០១៦ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង បណ្ដាលឲ្យស្លាប់គ្រួសារ ប្អូនថ្លៃ២នាក់ និងកូនក្នុងពោះប្រពន្ធ។ ក្រោយមកបុគ្គលរូបនេះ បានលែងលះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធក៏មានបញ្ហាសតិដូចគ្នានេះដែរ។ យ៉ាងណាមិញ សម្រាប់ជនសង្ស័យដែលជាមន្រ្តីយោធារូបនេះ នឹងត្រូវចាប់បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕

អត្ថបទដោយ៖ Su In