តៈវ៉ាន់​ឆាយ ល្បី​ទាត់​ធ្ងន់​ហើយ​ច្បាស់ តែ​ប៉ះ​ចិន​ដៃ​​រហ័ស​​ បាត់បង់​ស្មារតី​ត្រឹម​ទឹក​២

  • 2021-04-22 08:14:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ថៃ​វ័យ​ក្មេង​ តៈវ៉ាន់​ឆាយ​ត្រូវ​បាន​គេ​អ្នក​ទស្សនា​មើល​ឃើញ​ថា ជា​កីឡាករ​មាន​ក្បាច់​ទាត់​ល្អ​ ច្បាស់​ហើយ​ធ្ងន់ ប៉ុន្តែ​ប៉ះ​កីឡាករ​ចិន​កាល​ពី​ឆ្នាំ​មុន​ គេ​បាន​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​ពីរ។

កាល​ពី​ចុង​ឆ្នាំ​២០២០ តៈវ៉ាន់​ឆាយ ដែល​មក​ពី​ក្លឹប​ភីខេ បាន​ទៅ​ចូលរួម​ប្រកួត​កម្មវិធី Wu Lin Feng ដណ្ដើម​ពាន​ក្នុង​ប្រភេទ​ទម្ងន់​៧៦​គ.ក នៅ​ប្រទេស​ចិន។ តៈវ៉ាន់​ឆាយ ធ្វើ​បាន​ល្អ​មែនទែន​នៅ​វគ្គ​ប្រកួត​ក្នុង​ពូល ដោយ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា មាន​ឱកាស​ឈាន​ចូល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ តៈវ៉ាន់​ឆាយ​ត្រូវ​ជួប​ជាមួយ​កីឡាករ​ម្ចាស់​ផ្ទះ​ចិន Jia Aoqi។ ជា​រឿង​ភ្ញាក់ផ្អើល តៈវ៉ាន់​ឆាយ ដែល​ជា​កីឡាករ​ល្អ​ទាត់​នោះ​ មិន​អាច​ទប់​កណ្ដាប់​ដៃ​ដ៏​រហ័ស​របស់ Jia Aoqi បាន​ឡើយ។

ក្នុង​ទឹក​ទី​២ Jia Aoqi បាន​​ម៉ាត់​ចូល​ពេញ​ៗ​មុខ​របស់ តៈវ៉ាន់​ឆាយ ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង។ Jia Aoqi បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត រួច​​បន្ត​យក​ឈ្នះ​កីឡាករ​ថៃ​ម្នាក់​ទៀត​គឺ Petchtanong Banchamek គ្រង​ពាន Wu Lin Feng 2020។ Wu Lin Feng ជា​កម្មវិធី​ដែល​ប្រកួត​បែប Kickboxing៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម