មានសង្ឃឹមហើយ! ថ្នាំចិនសែ ចិនផ្ដល់មកកម្ពុជាព្រឹកនេះ ជាឱសថបុរាណអាចប្រឆាំងជំងឺកូវីដ
- 2021-04-29 04:44:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានសង្ឃឹមហើយ! ថ្នាំចិនសែ ចិនផ្ដល់មកកម្ពុជាព្រឹកនេះ ជាឱសថបុរាណអាចប្រឆាំងជំងឺកូវីដ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី ២៩ មេសា ២០២១ នេះ ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានទទួលឱសថបុរាណចិន Lianhua Qingwen Capsules ចំនួន 88,000ប្រអប់ ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិត ចិន ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីប្រគល់ និងទទួលថ្នាំចិនសែនេះ ធ្វើឡើងនៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩:៣០នាទីព្រឹក ក្រោមវត្តមាន ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា ឱសថបុរាណ Lianhua Qingwen ដែលរដ្ឋាភិបាលភិបាលចិនបានប្រគល់មកកម្ពុជានេះ គឺជាឱសថដែលអាចប្រឆាំងនឹងវីរុសកូវីដ ១៩ ។ ជាក់ស្ដែងតាមរយៈផ្ទាំងឡូហ្គោនៃការប្រគល់ថ្នាំបុរាណចិននេះបានបញ្ជាក់ថា «ពិធីប្រគល់-ទទួលថ្នាំចិនសែ ៨ ៨០០០ប្រអប់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩» ។ យ៉ាងណាមិញក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា មិនទាន់បានធ្វើការបញ្ជាក់ទេថា ឱសថទាំងនេះ នឹងត្រូវប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ ឬយ៉ាងណានៅឡើយទេ ប៉ុន្តែទន្ទឹមនឹងនោះក៏មានមហាជនជាច្រើនបង្ហាញក្ដីរំភើបក្រៃលែងដែលកម្ពុជា បានទទួលឱសថនេះ អាចប្រឆាំងនឹងវីរុសកូវីដ ១៩ ៕