មានលុយទិញហូបហើយ បើអត់ចេះរបៀបមើលទុរេនទេ ដូចចោលលុយទទេៗ
- 2021-05-03 10:21:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានលុយទិញហូបហើយ បើអត់ចេះរបៀបមើលទុរេនទេ ដូចចោលលុយទទេៗ
ចន្លោះមិនឃើញ
រដូវកាលទុរេន មកដល់ហើយ រាប់ចាប់ពីខែឧសភា រហូតទៅដល់ខែកក្កដា ជារដូវកាលដែលពេញសម្បូរណាស់ នៃការប្រមូលផលធុរេនប្រចាំឆ្នាំ ។ ឲ្យតែដល់រដូវ គេតែងឃើញនៅតាមបណ្ដាផ្សារឬទីតាំងមួយចំនួនបានដាក់លក់ជាច្រើនជាពិសេសការលក់នៅតាមទីផ្សារអនឡាញតែម្ដង។ មនុស្សភាគច្រើន កំពុងតែនាំគ្នាទិញ ដើម្បីយកមកញាំ និងច្នៃធ្វើជានំបង្អែមផ្សេងៗទៅតាមចំណូលចិត្តរៀងខ្លួន។ ប៉ុន្តែក្នុងនោះ មនុស្សមួយចំនួន មិនសូវចេះមើល ពីទុរេន នោះទេ ថា មានសាច់ល្អ ឬក៏អត់ ហើយជួនកាល ប៉ះចំទុរេនមិនសូវល្អ ដែលធ្វើឲ្យខាតថវិកាយ៉ាងច្រើន។
ចំពោះផ្លែទុរេន មានច្រើនប្រភេទរបស់វា ដែលក្នុងនោះ គេបែងចែកជា ៣ប្រភេទ ដែលមានឈ្មោះដូចជា ទុរេនម៉ាន់ថង ទុរេនឈុននី និងទុរេនក្រាក់ឌុម ហើយវាមិនត្រឹមមាន ឈ្មោះខុសគ្នាប៉ុណ្ណោះទេ សូម្បីតែសាច់ និងរូបរាង ក៏ខុសគ្នាផងដែរ។ -ទុររេនប្រភេទ ម៉ាន់ថង រូបរាងរបស់វាគឺ មានសម្បកស្តើង គ្រាប់តូច និងសាច់ក្រាស់ ពណ៌ទឹកដោះគោ ចំណែកឯរូបរាងខាងក្រៅវិញ មានពណ៌ដីៗ និង គូទស្រួច។
-ទុរេនប្រភេទ ឈុននី រូបរាងរបស់វាគឺ មានសាច់ពណ៌លឿង សម្បករពណ៌រាងដី ដូចគ្នានិងប្រភេទម៉ាន់ថងដែរ តែគូទរបស់វារាងទាលៗ។
-ទុរេនប្រភេទ ក្រាក់ឌុម រូបរាងរបស់វាគឺមាន សម្បកស្តើង សាច់ស្តើង ហើយពណ៌លឿង ចំណែកឯគូទវិញមានរាងមូល។
យ៉ាងណាមិញឈ្មោះផ្លែទុរេន មិនត្រឹមតែមាន៣នេះប៉ុណ្ណោះទេ ពោលគឺមានឈ្មោះផ្សេងៗមួយចំនួនទៀតតាមការនាំចូលពីតំបន់ផ្សេងៗមកដាំដុះនៅកម្ពុជា ក្នុងនោះរួមមានឈ្មោះម៉ាន់ថង ភួងមុនី សូនីឪខាក់ កានយ៉ាវ បុរាណ ក្រដុម ទុរេនឈៀងម៉ៃ និងមូសានឃីង ជាដើម។
ផ្លែទុរេនត្រូវបានហៅថាជាស្ដេចផ្លែឈើ ហើយក៏មានក្លិនឆួលខ្លាំង។ តែស្ដេចផ្លែឈើនេះល្បីល្បាញយ៉ាងខ្លាំងក្នុងភូមិភាគអាស៊ីអាគ្នេយ៍មិនថាជាការស្អប់ ឬការចូលចិត្តឡើយ។ យើងឃើញថា នាពេលបច្ចុប្បន្នការដាំណុះដំណាំហូបផ្លែផ្សេងៗរបស់បងប្អូនប្រជាកសិករ គឺមានការពេញនិយមគួរឲ្យកត់សម្គាល់។ ដែលភាគច្រើនស្ថិតនៅខេត្តកំពត ខេត្តកែប ខេត្តកំពង់ចាមក្នុងស្រុកមេមត់ និងខេត្តបាត់ដំបងជាដើម ដោយអ្នកខ្លះបានដាំំណុះជាលក្ខណៈគ្រួសារសម្រាប់ទុកទទួលទាន ហើយអ្នកខ្លះទៀតក៏បានដាំដុះជាចម្ការធំៗ ដើម្បីធ្វើការផ្គត់ផ្គង់លក់នៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុកផងដែរ៕