ផ្ទុះខ្លាំងនៅភ្នំពេញ ប្រកាសពីម្សិលមិញ គឺចេញពី ៤ខណ្ឌនេះច្រើនជាងគេឆ្លងជាចង្កោមធំៗ

  • 2021-05-05 02:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណ្ឌចំនួន ១៤ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបង្ហាញជាទីតាំងដែលមានការរកឃើញអ្នកឆ្លងកូវីដ-១៩ ។ តាមទិន្នន័យថ្មី ពីរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី ៣ ឧសភា មានខណ្ឌចំនួន ៤ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺនេះច្រើនជាងគេ ក្នុងចំណោមអ្នកវិជ្ជមានចំនួន ៦១៣នាក់ ដែលបានបង្ហាញបញ្ជីឈ្មោះនាថ្ងៃទី ៤ ឧសភា ២០២១ នេះ ។ ខណ្ឌទាំង ៤ នោះរួមមាន៖

១. ខណ្ឌមានជ័យ ជាខណ្ឌដែលឈរនៅលំដាប់ខ្ពស់ជាងគេ ដែលមានអ្នកឆ្លងរហូតទៅដល់ ២០៨ នាក់

២. ខណ្ឌពោធិ៍សែនជ័យ មានអ្នកឆ្លងសរុបចំនួន ១៩១ នាក់ ខណៈខណ្ឌចំនួន

៣.ខណ្ឌឬស្សីកែវ មានចំនួន ៧៣ នាក់

៤.ខណ្ឌច្បារអំពៅ មានអ្នកឆ្លងចំនួន ៤៥ នាក់។

ត្រង់ចំនុចនេះ គួរបញ្ជាក់ដែរថា ចំពោះខណ្ឌឬស្សីកែវ និងខណ្ឌច្បារអំពៅ នៅបន្តរកឃើញអ្នកឆ្លងជារៀងរាល់ថ្ងៃ បើទោះបីជាចំនួន មិនច្រើនដូចជាខណ្ឌទាំង ២ ខាងលើក៏ដោយ។ យ៉ាងណា សូមបងប្អនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសនៅក្នុងអំឡុងនៃការបើកក្រុងឡើងវិញ ៕

អត្ថបទ ៖ មេខាឡា

អត្ថបទថ្មី