របៀបដាក់-ដកប្រាក់ ពីធនាគារជាភ្នាក់ងារទូទាត់(CSA) ស្របច្បាប់ក្នុងទីផ្សារជួញដូរឧបករណ៍និស្សន្ទ

  • 2021-05-08 06:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​តែង​យក​ចិត្ត​ទុក​ដាក់​លើ​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក ច្បាស់​ជា​ស្គាល់​ពាក្យ​ថា «ទីផ្សារ​ជួញដូរ​ឧបករណ៍​និស្សន្ទ» ដែល​គេ​និយម​​ហៅ​កាត់​ថា FOREX។

មនុស្ស​តិច​ណាស់​ដែល​បាន​យល់​ច្បាស់​ពី​ទីផ្សារ​មួយ​នេះ និង​កាន់​តែ​ជឿ​ជាក់​ថា​ការ​វិនិយោគ​មួយ​នេះ​អាច​ផ្តល់​មក​វិញ​នូវ​ប្រាក់​ចំណេញ​ច្រើន និង អាច​ឲ្យ​ពួក​គេ​ដក​ប្រាក់​សុទ្ធ​បាន​មក​ប្រើ​ប្រាស់​បាន។

យោង​តាម លោក Luang KIM អគ្គនាយក​ក្រុមហ៊ុន​ឯកទេស​ជួញ​ដូរ​ឧបករណ៍និស្សន្ទ CommoT ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាស់​ពី​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ដំណើរ​អាជីវកម្ម​មួយ​នេះ ​ បាន​ពន្យល់​ថា ៖ «សាច់​ប្រាក់​វិនិយោគ​របស់​លោអ្ន​ក ត្រូវ​បាន​ទៅក្នុង​កុង​គណនីអ​តិថិជន (Client Money Account-CMA) ដែល​ស្ថិត​នៅ​ក្នុង​ធនាគារ​ណា​មួយ ដែល​មាន​តួនាទី​ជា​ភ្នាក់ងារ​ទូទាត់​សាច់​ប្រាក់ (Cash Settlement Agent-CSA) ដែល​​​ទទួល​បាន​អាជ្ញាបណ្ណ​ពី​និយ័តករ​មូលបត្រ​កម្ពុជា​។​ មិន​ខុស​ពី​ការ​ដាក់​ប្រាក់​នៅ​ធនាគារ​ទូទៅ​នោះ​ទេ បើ​មិន​មាន​ការ​អនុញ្ញាត ឬ ហត្ថលេខា​បញ្ជាក់​ពី​អ្នក សាច់​ប្រាក់​របស់​អ្នក​មិន​អាច​ដក​ចេញ​ពី​គណនី​បាន​ឡើយ» ។ លម្អិត​ពី​ដំណើរ​ការ​ដាក់​សាច់​ប្រាក់ និង ដក​ប្រាក់​ដែល​មាន​សុវត្ថិភាព ៖

១. ដំណើរ​ការ​ដាក់​សាច់​ប្រាក់​ដែល​មាន​សុវត្ថិភាព

២. ដំណើរ​ការ​ដក​សាច់​ប្រាក់​សុវត្ថិភាព  

ប្រសិន​បើ​ក្នុង​ករណី​អតិថិជន​ចង់​ដក​សាច់​ប្រាក់​នោះ អតិថិជន​ត្រូវ​ដាក់​ស្នើ​ដក​សាច់​ប្រាក់ និង​មាន​ហត្ថលេខា​របស់​អតិថិជន។ បញ្ជាក់ ៖ ប្រាក់​ទាំងអស់​នេះ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ CSA និង ក្រុមហ៊ុន​ដែល​ជា Broker ប្រសិន​បើ​អតិថិជន​ចង់​ដក​ប្រាក់ អតិថិជន​ត្រូវ​ឆ្លង​កាត់​ជាមួយ​ក្រុមហ៊ុន​ជា​មុន​សិន ហើយ​ត្រូវ​ការ​បណ្ណ​ដើម្បី​បញ្ជាក់​ចំនួន​សាច់​ប្រាក់​នៅ​ក្នុង​គណនី​នោះ។

ហានិភ័យ នៃ​ការ​លួច​ដក​សាច់​ប្រាក់​អតិថិជន

  • ករណី​ដែល​លុយ​អតិថិជន​មិន​បាន​រក្សា​ទុក​ក្នុង​គណនី​សាច់​ប្រាក់​ជួញ​ដូរ​(BUY/SELL) ឧបករណ៍និស្សន្ទ​របស់​ក្រុមហ៊ុន

  • មិន​បាន​រក្សា​ទុក​ជាមួយ​ភ្នាក់ងារ​ទូទាត់​សាច់​ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ (CSA) ដែល​បាន​ទទួល​ស្គាល់​ពី​និយ័តករ​មូលបត្រ​កម្ពុជា

  • ការ​ដាក់​ប្រាក់​​តម្កល់​សាច់​ប្រាក់​សម្រាប់​ប្រតិបត្តិការ​ជួញ​ដូរ​ឧបករណ៍និស្សន្ទ​នៅ​កន្លែង​ផ្សេង​ផ្ទុយ​ពី​បទប្បញ្ញត្តិ ។   របៀប​ដាក់​សាច់​ប្រាក់ និង​ដក​សាច់​ប្រាក់​មិន​មាន​អ្វី​ដែល​ស្មុគស្មាញ​នោះ​ទេ ។ ប៉ុន្តែ​អតិថិជន​​ត្រូវ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​អំពី​ក្រុមហ៊ុន​ឈ្មួញ​កណ្ដាល​ឧបករណ៏និស្សន្ទ​ជា​មុន​សិន​ថា​ក្រុមហ៊ុន​នោះ​មាន​អាជ្ញាបណ្ណ​ត្រឹមត្រូវ​ពី​និយ័តករមូលបត្រ​កម្ពុជា ​ជា​ពិសេស​ត្រូវ​ប្រាកដ​ថា​សាច់​ប្រាក់​លោក​អ្នក​ត្រូវ​បាន​ដាក់​​ដើម្បី​ធ្វើ​ការ​ប្រតិបត្តិ​ការ​ទិញ​លក់ (BUY/SELL) ក្នុង​ប្រព័ន្ធ​ជួញដូរ​ចល័ត​តែ​មួយ​គត់ គឺ​មិន​មែន ជា​ការ​ដាក់​តម្កល់​សាច់​ប្រាក់​ហើយ​ទទួល បាន​ផល​ចំណេញ​ថេរ (fixed rate /ROI) ជា​ប្រចាំ​ខែ ឬ ជា រៀង​រាល់​ខែ ដោយ​មិន​មាន​ធ្វើ​ប្រតិបត្តិការ​ទិញ​លក់ (BUY/SELL) នោះ​ឡើយ។

ចាប់អារម្មណ៍​ចង់ វិនិយោគ​ក្នុង​ទីផ្សារ​មូលបត្រ?  អ្នក​អាច​ប្រើប្រាស់​សេវា​ប្រឹក្សា​យោបល់​ប្រកប​ដោយ​បទពិសោធន៍ របស់ Commo T ដែល​ជា​ក្រុមហ៊ុន​ជំនាញ ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា ទទួល​បាន​អាជ្ញាបណ្ណ​អាជីវកម្ម​ស្រប​ច្បាប់​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា ដើម្បី​ធ្វើ​អាជីវកម្ម Forex Trading កម្រិត​អន្តរជាតិ​មួយ ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់។

លោក​អ្នក​អាច​សាកល្បង​ដោយ​ផ្ទាល់ និង​ស្វែង​យល់​បន្ថែម​អំពី​ជំនាញ​នេះ​ ក្រៅ​ពី​ការងារ​គោល​របស់​លោក​អ្នក ព្រោះ​ថា​អ្នក​អាច​រក​ប្រាក់​ចំណូល​ចូល​គ្រួសារ​បន្ថែម​ពី Forex Trading។

សម្រាប់​ចម្ងល់​ផ្សេងៗ ឬ ព័ត៌មាន​បន្ថែម ៖ Commo T

ណារីតា

អត្ថបទថ្មី