ក្លឹប​យក្ស​អេស្ប៉ាញ​មួយ ក្លាយ​ជា​ក្លឹប​បាល់ទាត់​មាន​តម្លៃ​ជាង​គេ​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ២០២១

  • 2021-05-11 12:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​នៃ​លីគ​កំពូល​អេស្ប៉ាញ Barcelona បាន​ក្លាយ​ជា​ក្លឹប​បាល់ទាត់​ ដែល​តម្លៃ​ជាង​គេ​នៅ​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ២០២១ នេះ​បើ​តាម​ការ​គណនា​របស់​គេហទំព័រ​ចុះ​បញ្ជី​ទ្រព្យសម្បត្តិ​របស់​សហរដ្ឋអាមេរិក Forbes

បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្លឹប​មាន​មូលដ្ឋាន​នៅ​តំបន់​កាតាឡាន់​មួយ​នេះ​មាន​តម្លៃ​សរុប ៤.៧៦ប៊ីលាន​ដុល្លារ។

Forbes បាន​ចុះ​ផ្សាយ​ថា ចំណូល​សរុប​របស់​ក្លឹប​ Barcelona ៧៩២លាន​ដុល្លារ ហើយ​ក្រោយ​ផាត់​ចំណាយ​ផ្សេងៗ សរុប​ទាំង​អស់​ក្លឹប​មួយ​នេះ​រក​បាន​តែ ៦២លាន​ដុល្លារ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ២០២០ ក្លឹប​ Real Madrid ជា​ក្លឹប​បាល់ទាត់​ ដែល​មាន​តម្លៃ​ជាង​គេ​លើ​លោក ដែល​មាន​តម្លៃ​ ៤.២៤ប៊ី​លាន​ដុល្លារ​ ខណៈ​ក្លឹប​មាន​មូលដ្ឋាន​នៅ​រាជធានី​អេស្ប៉ាញ​មួយ​នេះ​ជាប់​លេខ ២ នៅ​ឆ្នាំ២០២១ ដោយ​មាន​តម្លៃ ៤.៧៥ប៊ីលាន​ដុល្លារ៕

អត្ថបទ៖ ហ៊ីម រស្មី