​មានគេ​សួរ​ច្រើន​ហេតុ​អី​ រតនៈ បាន​ចូល​ហាត់​នៅ​បាល់​ទះ​នៅ​​វិសាខា​?

  • 2021-05-12 23:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាត់​អ្នក​ដេញ​បាល់​លឿន​ប្រចាំ​ក្លឹប​បាល់ទះ​វិសាខា​ ផុល រតនៈ ត្រូវ​បាន​គេ​ដឹង​ថា ជា​​កីឡាករ​បាល់ទះ​អាជីព​មួយ​រូប​ដែល​មាន​សមត្ថភាព​​មិន​ធម្មតា​​ ពោល​គឺ​គេ​ជា​ជម្រើស​ល្អ​​បំផុត​ក្នុង​តួនាទី​បាល់​កណ្ដាល​​នេះ​ប្រចាំ​ក្លឹប​បច្ចុប្បន្ន​។ យ៉ាង​ណា​ប្រិយមិត្ត​​ជា​ច្រើន​ចង់​ដឹង​ថា ហេតុ​អី​គេ​អាច​ចូល​ហាត់​បាល់​ទះ​នៅ​វិសាខា​ដំបូង​​?

ទាក់ទង​រឿង​នេះ​​កីឡាករ​កម្ពស់​១,៨៨​ម៉ែត្រ​បាន​និយាយ​ថា «​ដំបូង​កាល​ឆ្នាំ​២០១៦ ខ្ញុំ​លេង​ឲ្យ​ជម្រើស​ខេត្ត​ព្រៃវែង​​ កាល​ហ្នឹង​ខ្ញុំ​​លេង​បាន​​ល្អ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១។ ក្រោយ​មក​​លោក​​គ្រូ​បង្វឹក​របស់​វិសាខាមើល​​ឃើញ​​​ខ្ញុំ​លេង​ល្អ​គាត់​ពេញ​ចិត្ត​ ចឹង​ហើយ​កាត់​ក៏​ហៅ​​ខ្ញុំ​ឲ្យ​ចូល​ហាត់​នៅ​វិសាខា​ទៅ​...មាន​តែ​ប៉ុណ្ណឹង​»។ ​កូន​អ្នក​ព្រៃវែង​រូប​នេះ​បច្ចុប្បន្ន​គឺ​ជា​ជម្រើស​ជាតិ​ដែល​កំពុង​​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ ​ត្រៀម​ចេញ​ទៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​វៀតណាម​នា​អំឡុង​ចុង​ឆ្នាំ​២០២១​​ខាង​មុខ​នេះ​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​