គឹម សុធាថងឌី៖ លេខសូន្យ(០) មានតម្លៃ ឬហុងស៊ុយខុសគ្នាដាច់បើប្រៀបធៀបរវាងកម្ពុជា និងនៅកាណាដា
- ព្រហស្បតិ៍, 13 ឧសភា 2021 08:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គឹម សុធាថងឌី៖ លេខសូន្យ(០) មានតម្លៃ ឬហុងស៊ុយខុសគ្នាដាច់បើប្រៀបធៀបរវាងកម្ពុជា និងនៅកាណាដា
ចន្លោះមិនឃើញ
នៅកម្ពុជា លេខប្រាំបួន(៩) គឺជាលេខខ្ពស់បំផុត ឬជាលេខដែលគេនិយមជ្រើសរើសយកទៅប្រើលើស្លាកលេខឡាន ឬយានជំនិះផ្សេងៗ ដោយគេយល់ថាលេខប្រាំបួនមានហុងស៊ុយល្អ។ ដោយឡែកនៅប្រទេសញូវហ្សែលែន លេខសូន្យ គឺជាលេខដែលមានហុងស៊ុយល្អបំផុត ហើយគេនិយមប្រើលើឡានទំនើបៗ។
អតីតតារាសម្ដែងស្រីសម្បុរខ្មៅស្រអែម សក់រួញអង្កាញ់ គឹម សុធាថងឌី ដែលកំពុងធ្វើការបណ្ដើរ និងរៀនបណ្ដើរនៅប្រទេសញូហ្សេលែន បានចែករំលែកនូវចំណេះដឹងមួយទាក់ទងនឹងការនិយមប្រើលេខនៅប្រទេសដែលខ្លួនកំពុងរស់នៅ និងប្រទេសកំណើតរបស់ខ្លួន គឺកម្ពុជា។ ថងឌី និយាយថា នៅថ្ងៃនេះ នាងជិះឡានក្រុងចាប់បានសំបុត្រដែលមានលេខសូន្យរហូតដល់ទៅ៥ដង(០០០០០) គឺជាលេខល្អបំផុត ព្រោះនៅញូហ្សេលែន លេខសូន្យក៏គេរាប់ដែរ។
គឹម សុធាថងឌី៖"ខ្ញុំសង្កេតឃើញថាលេខសូន្យ(០) គេនិយមទិញ ឬរើសយកមកដាក់ស្លាកលេខឡានទៅវិញ។ ពិសេសឡានណាទំនើបៗ ហើយបើស្លាកលេខសូន្យបីដង(០០០)ទៀត គឺរឹតតែពិសេស។ ដំបូងខ្ញុំគិតថា ចុះអ្នកណាក៏ស៊យម្ល៉េះចាប់ប៉ះស្លាកឡានលេខសូន្យ តែដល់ពេលមើលម៉ាកឡាន សុទ្ធតែប្រែនៗ តម្លៃរាប់ម៉ឺន"។
អតីតតួឯកស្រីក្នុងរឿង"រសជាតិជីវិត" ដែលជាប្រភេទរឿងអប់រំល្បីខ្លាំងកាលពីឆ្នាំ២០០៤ គឹម សុធាថងឌី ធ្លាប់ប្រាប់Sabayថា នាងបានចេញទៅញូហ្សេលែន២ឆ្នាំហើយ ដើម្បីបន្តការសិក្សាផង និងធ្វើការផង។ ប៉ុន្តែនាងគិតថា រូបនាងនៅតែជាមនុស្សថ្មីនៅឡើយសម្រាប់ប្រទេសដ៏ជឿនលឿនមួយនេះ ហើយការដែលនាងដឹងថាលេខសូន្យ គឺជាលេខពេញនិយមបំផុតនៅញូហ្សេលែននោះ គឺដោយសារនាងបានឃើញផ្ទាល់ភ្នែកនូវឡានទំនើបៗពាក់ស្លាកលេខសូន្យ៕