ចប់ការបិទខ្ទប់ តែកុំភ្លេចខ្លួន! ៥ចំណុចត្រូវយកចិត្តទុកដាក់បន្ថែមដើម្បីបង្ការខ្លួនពីកូវីដ១៩

  • 2021-05-20 01:52:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បញ្ចប់​ការ​បិទ​ខ្ទប់​តំបន់​ជាច្រើន​មែន​ពិត តែ​ស្ថានភាព​កូវីដ​នៅ​កម្ពុជា​មិន​ទាន់​ធូរ​ស្បើយ​នៅ​ឡើយ​ទេ ដែល​ទាមទារ​ឱ្យ​បង​ប្អូន​ត្រូវ​បន្ត ៣កុំ ៣ការពារ និង កុំ​ចេញ​ក្រៅ បើ​មិន​មាន​ការងារ​ចាំ​បាច់ ​ហើយ​រួស​រាន់​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ១៩ (ពេល​ដល់​វ័យ​ចាក់​បាន)។  ជាក់​ស្តែង​មក​ទល់​ពេល​នេះ ហាង​អាហារ​ទាំង​អស់​នៅ​ទីក្រុង​ភ្នំពេញ​បើក​ទ្វារ​គ្រាន់​តែ​ផ្តល់​សេវា​វេច​ខ្ចប់​យក​ទៅ​ញ៉ាំ​នៅ​ផ្ទះ ប៉ុណ្ណោះ និង​មិន​ទាន់​ត្រូវ​អនុញ្ញាត​ឱ្យ​ទទួល​ភ្ញៀវ​ចូល​អង្គុយ​ញ៉ាំ​ក្នុង​ហាង​នៅ​ឡើយ​ទេ។

បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ក្រៅ​ពី ៣កុំ ៣ការពារ អ្នក​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​សំខាន់​លើ ៥​ចំណុច នេះ​បន្ថែម​ទៀត ដូចជា៖

១. រាល់​ពេល​ចេញ​ក្រៅ​ផ្ទះ ត្រូវ​ពាក់​ម៉ាស​ជា​ប្រចាំ ៖ ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន កុំ​ដោះ​ម៉ាស​ចេញ​ឱ្យ​សោះ​បើ​ទោះ​អ្នក​កំពុង​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ និង​ក្នុង​បន្ទប់​បិទ​ជិត ដែល​គ្មាន​ខ្យល់​ចេញ​ចូល។ ជាក់​ស្តែង​ក្រោយ​បើក​ការ​បិទ​ខ្ទប់ គេ​​​​​​​សង្កេត​ឃើញ​ថា​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន និង​ចរាចរ​តាម​ផ្លូវ​ចាប់​ផ្តើម​មមាញឹក​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស ដែល​នេះ​អាច​ជា​ហានិភ័យ​មួយ​ផង​ដែរ ប្រសិន​បើ​ផ្លូវ​កក​ស្ទះ ឬ​មនុស្ស​ទៅ​ប្រជ្រៀត​គ្នា​ដើម្បី​ទិញ​អីវ៉ាន់។

២. ទៅ​ផ្សារ ឬ ហាង​ដែល​អនុវត្ត​គោលការណ៍​សុវត្ថិភាព​តឹងរ៉ឹង ៖ វិធានការ​សុវត្ថិភាព​កូវីដ១៩ ​ណែនាំ​ដោយ​រដ្ឋាភិបាល សម្រាប់​តាម​ហាង មាន​ដូច​ជា ៖ មុន​ចូល តម្រូវ​ឱ្យ​លាង​សម្អាត​ដៃ ឬ​បាញ់​អាកុល​សម្លាប់​មេរោគ , ពិនិត្យ​កម្តៅ​មុខ​ដើរ​ចូល , រក្សា​គម្លាត, កំណត់​ចំនួន​ភ្ញៀវ​ចូល (បញ្ចៀស​ការ​ប្រជ្រៀត​គ្នា​ក្នុង​ហាង), បុគ្គលិក​ប្រកាន់​ភ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ​ខ្ពស់ (ពាក់​ម៉ាស​ត្រឹម​ត្រូវ), មាន​ការ​ជូត​សម្អាត/សម្លាប់​មេរោគ​ជា​ប្រចាំ​នៅ​តាម​កន្លែង​ដែល​មាន​ការ​ប៉ះពាល់​ច្រើន។  

(រូបភាព៖ ដក​ស្រង់​ចេញ​ពី​វីដេអូ​ផ្សព្វផ្សាយ​ស្តីអំពី ការ​បង្ការ​ខ្លួន​ពី​មេរោគកូវីដ១៩ លើ​ផេក​ក្រសួង​សុខាភិបាល)

៣. តាម​ដាន​សុខភាព​ខ្លួន​ឯង ៖ អ្នក​គួរ​ថែទាំ​សុខភាព​ឲ្យ​រឹង​មាំ ដោយ​ការ​ញុំា​អាហារ​សម្បូរ​វីតាមីន, ផឹក​ទឹក​ឲ្យ​ច្រើន , និង​ហាត់​ប្រាណ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន។ អាកាសធាតុ​ក្ដៅ ងាយ​ធ្វើ​ឱ្យ​អ្នក​ឈឺ​ក្បាល វិលមុខ ផ្ដាសាយ និង ឈឺ​បំពង់​ក​ដែល​អាការៈ​ទាំង​នេះ ងាយ​នឹង​ច្រឡំ​គ្នា​ទៅ​នឹង​រោគ​សញ្ញា​នៃ​មេរោគ​កូវីដ១៩ ។ គួរ​ដឹង​ដែរ​ថា អាការៈ​ដំបូង​ៗ​នៃ​កូវីដ១៩ មាន​ដូចជា៖  កំដៅ​យ៉ាង​តិច ៣៧.៥អង្សាសេ,​ ក្អក, ហៀរសំបោរ , ឈឺបំពង់ក, ពិបាក​ដក​ដង្ហើម ។ (ប្រភព៖ ហ្វេសប៊ុកផ្លូវការ​ក្រសួង​សុខាភិបាលកម្ពុជា)

ប្រសិន​បើ​អ្នក​មាន​អាការៈ​ដូច​រៀបរាប់​ខាង​លើ​សូម​ប្រញាប់​ទាក់​ទង​ទៅ​លេខ 115ជា​បន្ទាន់។

(រូបភាព ៖ វិបសាយ​អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស)

៤. រួស​រាន់​ចាក់​វ៉ាក់សាំង​កូវីដ១៩ (បើ​អ្នក​ដល់​វ័យ​ចាក់​បាន) ៖ ដើម្បី​ចុះ​ឈ្មោះ​ចាក់​វ៉ាក់​សាំង​កូវីដ១៩ អ្នក​ត្រូវ​ទាក់ទង​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​តំបន់​ដែល​អ្នក​រស់​នៅ (សង្កាត់) ឬ មេភូមិ។

៥. កុំ​ចេញ​ក្រៅ​ផ្ទះ បើ​មិន​ចាំ​បាច់ ៖ នៅ​ក្នុង​ផ្ទះ ងាយ​ស្រួល​ថែ​ទាំ​សុខភាព​ឲ្យ​រឹង​មាំ និង​ធានា​សុវត្ថិភាព​បំផុត។ ការ​មិន​ចេញ​ក្រៅ គឺ​ជា​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​កាត់​បន្ថយ​ការ​រីករាល​ដាល​នៃ​មេរោគ​កូវីដ​១៩។  រាល់​ពេល​គិត​ចង់​ដើរ​ចេញ​ក្រៅ​ផ្ទះ​អ្នក​គួរ​ថ្លឹង​ថ្លែង​មើល​ពី​ហានិភ័យ ដែល​អ្នក​អាច​ប្រឈម។ ដូច្នេះ​បើ​អាច គួរ​កាត់​បន្ថយ​ការ​ចេញ​ក្រៅ ដោយ​ងាក​មក​ប្រើ​សេវា​ដឹក​ជញ្ជូន​ដល់​ផ្ទះ។

មិន​ថា​អ្នក​ចង់​ទិញ​ម្ហូប​អាហារ គ្រឿងទេស ឬ​សម្ភារៈ​ប្រើប្រាស់​អ្វី​ឡើយ គឺ អាច​រក​ទិញ​បាន​នៅ​ក្នុងអេប foodpanda ដែល​ផ្តល់​សេវា​ដឹក​ជូន​ដល់​ទីតាំង (មិន​គិត​ថ្លៃ​សម្រាប់​ទីតាំង​ក្បែរ​លោក​អ្នក) និង អាច​ទូទាត់​ប្រាក់​បែប​ឌីជីថល (កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​តាមរយៈ​ក្រដាស​ប្រាក់)។

ធានា​សុវត្ថិភាព និង​សន្សំសំចៃ​ច្រើន ​សម្រាប់​ខែ​ឧសភា​នេះ​ foodpanda បាន​ផ្ដល់​ជូន​ប្រូម៉ូសិន ​ដូចជា៖

  • ប្រើកូដ ‹‹ SAFE25 ›› ៖ ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តំលៃ ២៥% រហូត​ដល់ ៣ដុល្លារ សម្រាប់​ការ​កុម្ម៉ង់​ចាប់​ពី ៦ដុល្លារឡើង​ទៅ

  • Invite & Win ជាមួយ panda buddy ៖ ដើម្បី​មាន​ឱកាស​ឈ្នះ iPhone 12 Pro និង​មាន​រង្វាន់​ជាច្រើន​ផ្សេង​ទៀត ដោយ​គ្រាន់​តែ​ធ្វើ​ការ​ណែ​នាំ​កម្មវិធី foodpanda នេះ​ទៅ​កាន់​មិត្ត​របស់​អ្នក​ចំនួន 5នាក់ ឬ​ច្រើន​ជាង 5 នាក់

  • ប្រើ​កូដ [Sabay] ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ 50% off ៖ រហូត​ដល់ ៣​ដុល្លារ​មក​វិញ​សម្រាប់​ការ​ចំណាយ​ចាប់​ពី ៤​.៥ដុល្លារ​ឡើង​ទៅ។ បញ្ជាក់​ ៖ ប្រូម៉ូសិន​នេះ​មាន​សុពលភាព​សម្រាប់​អ្នក​ប្រើ foodpanda លើក​ដំបូង​ប៉ុណ្ណោះ​។

ក្រុម​ការងារ ដឹក​ជញ្ជូន foodpanda តែង​អនុវត្ត​តាម​វិធាន​ការ​សុវត្ថិភាព​ពី​កូវីដ​១៩ ​របស់​រដ្ឋាភិបាល​យ៉ាង​តឹង​រ៉ឹង​ដើម្បី​រក្សា​សុវត្ថិភាព​ជូន​អតិថិជន ក៏​ដូចជា​ខ្លួន​ឯង ដោយ​ការ​ជូត​សម្អាត/សម្លាប់​មេរោគ​ក្នុង​ធុង​ដាក់​អីវ៉ាន់​ជា​ប្រចាំ និង​ពាក់​ម៉ាស​លាង​សម្អាត​ដៃ​ជាប់​ជានិច្ច។

  • ចុច​ដោន​ឡូត​អេប ៖ foodpanda ឬ http://onelink.to/fpkh

  • ចុច Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ដើម្បី​ទទួល​បាន​ព័ត៌មានថ្មីៗ និង​ប្រូម៉ូសិន​ពិសេស​ៗ​ជាច្រើន ។

  • ប្រើ​កូដ «4YOU» ទឹកប្រាក់ 0.05ដុល្លារ នឹង​ត្រូវ​បាន​បរិច្ចាគ​ដោយ​ស្វ័យ​ប្រវត្តិ​ពី​ការ​កុម្ម៉ង់​របស់​អ្នក​ជូន​ទៅ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩។ កម្មវិធី​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​៣១ ឧសភា ២០២១

ណារីតា

អត្ថបទពេញនិយម