គ្រាន់តែបើកផ្លូវវិញភ្លាមខេត្តមួយនេះ មានភ្ញៀវទេសចរបុកទៅលេងច្រើនជាងគេ
- 2021-05-24 10:04:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែបើកផ្លូវវិញភ្លាមខេត្តមួយនេះ មានភ្ញៀវទេសចរបុកទៅលេងច្រើនជាងគេ
ចន្លោះមិនឃើញ
នៅថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៥ ម៉ឺននាក់ នៅថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភានេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា រយៈពេលបួនសប្តាហ៍ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកដំណើរការរមណីយដ្ឋានទូទាំងប្រទេសឡើងវិញ ភ្ញៀវសរុបមានចំនួនប្រមាណ ១៣១,៤៩០ នាក់។ ទន្ទឹមនឹងនេះ ខេត្តកំពតជាគោលដៅទេសចរណ៍ដែលមានភ្ញៀវទៅទស្សនាច្រើនជាងគេ នាចុងសប្តាហ៍កន្លងមកនេះ ពោលគឺមានភ្ញៀវទេសចរទៅទស្សនាចំនួន ១០,៩៤២ នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការបញ្ជាក់ថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាំងអស់នៅតែបន្តខិតខំយកចិត្តទុកដាក់ គោរពអនុវត្តនូវគោលការណ៍ ៣កុំ ៣ការពារ យ៉ាងខ្ជាប់ខ្ជូន។ ព្រមជាមួយនោះ ក៏មានរមណីយដ្ឋានខ្លះបានដាក់ចេញនៅគោលនយោបាយ បញ្ចុះតម្លែសេវាមួយចំនួនដើម្បីលើកទឹកដល់ទេសចរ ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ផងដែរ៕