សិង្ហបុរី ដាក់ឱ្យប្រើប្រាស់ ឧបករណ៍តេស្តរកមេរោគកូវីដតាមខ្យល់ដង្ហើម ដឹងលទ្ធផលភ្លាម ត្រឹម១នាទី

  • 2021-05-26 04:26:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិង្ហបុរី បានអនុម័តដាក់ឱ្យប្រើប្រាស់ ឧបករណ៍តេស្តរកមេរោគកូវីដតាមរយៈខ្យល់ដង្ហើម ដែលអាចបង្ហាញថា នរណាម្នាក់មានឆ្លងវីរុសនេះ ឬ ក៏អត់ ក្នុងរយៈពេលក្រោមមួយនាទីប៉ុណ្ណោះ។

ក្រុមហ៊ុន Breathonix បាននិយាយថាឥឡូវនេះខ្លួនកំពុងពិភាក្សាជាមួយក្រសួងសុខាភិបាលដើម្បីធ្វើការសាកល្បងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា តេស្តរកកូវីដតាមខ្យល់ដង្ហើម នៅតាមទីក្រុង ដែលមានព្រំដែនជាប់ជាមួយ ប្រទេសម៉ាឡេស៊ី។

ឧបករណ៍តេស្តរកមេរោគកូវីដតាមខ្យល់ដង្ហើមនេះ បង្ហាញទិន្នន័យត្រឹមត្រូវជាង ៩០% នៅក្នុងការតេស្តសាកល្បងនៅគ្លីនិកមួយកន្លែងដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ឧបករណ៏ដ៏ទំនើបនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់ ទន្ទឹមជាមួយនឹងឧបករណ៍ធ្វើតេស្តរហ័ស Rapid Test៕

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី