សពទាហានមួកខៀវកម្ពុជា ដែលស្លាប់ដោយសារកូវីដ នឹងបានមេដាយកិត្តិយសពីអង្គការសហប្រជាជាតិ

  • 2021-05-28 07:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកឧត្តមសេនីយ៍ទោ ស សាវី អតីតកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ បានទទួលមរណភាពក្នុង​អាយុ ៦៣ ​ឆ្នាំ ដោយសារជំងឺកូវីដ១៩ កាលពី​ខែឧសភា ឆ្នាំ​២០២០ ក្នុងពេលបំពេញ បេសកកម្មនៅប្រទេសម៉ាលី (MINUSMA)។

កងកម្លាំងកម្ពុជាដ៏អង់អាចរូបនេះ គឺជាអ្នកជំងឺម្នាក់ក្នុងចំណោម​ កងទ័ព​មួកខៀវ​កម្ពុជា​ចំនួន ៥ នាក់​ផ្សេងទៀត ដែល​បាន​ឆ្លង​ជំងឺ​នេះ​ដែរ​ តែ​បាន​ជាសះស្បើយ​។ មេដាយ Dag Hammarskjöld នឹងត្រូវប្រគល់ជូនវីរជនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានទទួលមរណភាព ក្នុងពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយក។ នេះបើតាមការប្រកាសរបស់ អង្គកាសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។

មេដាយ Dag Hammarskjöld គឺ​ដាក់ទៅតាមឈ្មោះ លោក Dag Hjalmar Agne Carl Hammarskjöld ដែលជាសេដ្ឋវិទូ និងអ្នកការទូតស៊ុយអែត ធ្លាប់បានបម្រើការជាអគ្គលេខាធិការ​ នៃអង្គការសហប្រជាជាតិ។ លោកបានកាន់តំណែងនេះរយៈពេល ៨ឆ្នាំ ពោលគឺពីថ្ងៃទី ១០ មេសា ឆ្នាំ​ ១៩៥៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ១៩៦១៕

ប្រភព៖ ក្រសួងព័ត៌មាន   កែសម្រួល៖ សៀនហួរ

អត្ថបទថ្មី