អបអរ Pisey កូនអ្នកព្រៃវែង បានជាប់ជម្រើសជាតិអាមេរិក ចូលលេងអូឡាំពិកនៅជប៉ុនហើយ
- 2021-06-14 05:12:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ Pisey កូនអ្នកព្រៃវែង បានជាប់ជម្រើសជាតិអាមេរិក ចូលលេងអូឡាំពិកនៅជប៉ុនហើយ
ចន្លោះមិនឃើញ
ក្រោយពីធ្វើការប្រកួតជម្រុះជាច្រើនមក ពេលនេះ Jordan Pisey Windle បានជាប់ឈ្មោះលេងឱ្យក្រុមជម្រើសជាតិអាមេរិកផ្នែកកីឡាលោតទឹកហើយ សម្រាប់ចូលរួមការប្រកួតអូឡាំពិក២០២១នៅប្រទេសជប៉ុន។
Jordan Pisey Windle ដែលជាកុមារកំព្រាមានស្រុកកំណើតនៅខេត្តព្រៃវែង មានវាសនាទៅរស់នៅអាមេរិកតាំងពីអាយុ២ខួប។ រូបគេជាកីឡាករលោតទឹកដ៏ឆ្នើមនៅអាមេរិក ដោយកាលពីអាយុ១២ឆ្នាំ រូបគេប្រកួតឈ្នះពានរង្វាន់ថ្នាក់ជាតិសម្រាប់វិញ្ញាសាកីឡាលោតទឹកកម្ពស់១០ម៉ែត្រ។ ក្នុងឆ្នាំបន្តបន្ទាប់មកទៀត គាត់ក៏បានឈ្នះមេដាយមាសសម្រាប់ការប្រកួតថ្នាក់ជាតិនៅរដ្ឋ Arizona និងមេដាយប្រាក់ និងសំរឹទ្ធ សម្រាប់ការប្រកួតថ្នាក់ជាតិពីរផ្សេងទៀត។
ដោយឡែកសម្រាប់ឆ្នាំនេះវិញ រូបគេកាន់តែមានភាពល្បីល្បាញថែមទៀតជាមួយការមានឈ្មោះលេងឱ្យក្រុមកីឡាលោតទឹកជម្រើសជាតិអាមេរិក សម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន៕